២០២៣៖CDCអនុម័ត«គម្រោងវិនិយោគ»បាន២៦៨ក្នុងទុនសរុបជិត៤,៩ពាន់លានដុល្លារ
ភ្នំពេញ៖ នៅរយៈពេលពេញមួយឆ្នាំ២០២៣កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន ២៤៧ និង គម្រោងពង្រីកផលិតកម្មចំនួន ២១ ហើយក្នុងនោះគម្រោងវិនិយោគចំនួន ៧១ ត្រូវបានបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។