ភ្នំពេញ៖ក្រុមអ្នកស្រាវជ្រាវវៀតណាម សហការជាមួយសារព័ត៌មានបរទេសដែលទទួលជំនួយពីអាម៉េរិក បានរួមគ្នាចុះផ្សាយវាយប្រហារពីគម្រោងរបស់កម្ពុជា គឺ«ព្រែកជីកតេជោហ្វូណន»។ជាគម្រោងដែលគេរំពឹងថានឹងជួយពង្រឹងឯករាជ្យផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់ថ្ងៃអនាគត។ការរួមគ្នារបស់ក្រុមអ្នកស្រាវជ្រាវវៀតណាម និង ព័ត៌មានអាម៉េរិកនេះ គេចាត់ទុកថា វៀតណាមកំពុងចូលដៃគ្នាជាមួយអាម៉េរិកដើម្បីប្រឆាំងចិន ហើយយកលេស វាយប្រហារគម្រោងព្រែកជីកតេជោហ្វូណនរបស់កម្ពុជា។
វាមិនមែនជារឿងថ្មីនោះទេ វៀតណាមចេញមុខប្រឆាំងគម្រោងអភិវឌ្ឍរបស់ប្រទេសចិនដែលសាងសង់នៅក្នុងប្រទេសឡាវ ឬកម្ពុជា។វៀតណាម ធ្លាប់ប្រឆាំងឡាវលើការកសាងវារីអគ្គីសនីតាមដងទន្លេមេគង្គវិនិយោគដោយចិន ទោះកន្លែងសាងសង់នោះឆ្ងាយពីវៀតណាមប្រមាណ២០០០គីឡូម៉ែត្រក្តី។ហើយថ្មីៗវៀតណាមបន្តចេញមុខប្រឆាំង ឬសម្តែងការបារម្ភពីគម្រោង«ព្រែកជីកតេជោហ្វូណន»របស់កម្ពុជា ហេតុផលការបះពាល់បរិស្ថាន និង វត្តមានកងទ័ពចិន។
ក្តីបារម្ភរបស់វៀតណាមតែងត្រូវបានសហការចុះផ្សាយដោយក្រុមព័ត៌មានបរទេសដែលទទួលជំនួយពីអាម៉េរិក ដែលគេដឹងច្បាស់ថា មានចេតនា ដើម្បីប្រឆាំងប្រទេសចិន។ប៉ុន្តែក្តីបារម្ភរបស់វៀតណាមហាក់មិនបានគិតពីគម្រោងអភិវឌ្ឍរបស់ខ្លួន ដែលបានបំផ្លាញចរន្តទឹកទន្លេមេគង្គខ្លាំងជាងគេ។
វៀតណាម ជីកព្រែកលើកទំនប់យ៉ាងច្រើន ដើម្បីការពារស្រូវ និង ដំណាំរបស់ពលរដ្ឋខ្លួន ដែលមិនទាន់ទទួលផលវៀតណាម តែងបិទទំនប់កុំអោយទឹកចូលលិចស្រូវ និង ដំណាំក្នុងទំនប់ ហើយទឹកដែលមិនអាចហូរចុះទៅសមុទ្របង្កើតបានជាការខូចខាតលិចលង់ដល់កម្ពុជានៅខេត្តកណ្តាល ព្រៃវែង ស្វាយរៀង តាកែវ កំពតគឺខេត្តជាប់ ព្រំដែនវៀតណាម និង មានឆ្នាំខ្លះទឹក ជំនន់បានគំរាមកំហែងរាជធានីភ្នំពេញ។
ចំណែក«ព្រែកជីកតេជោហ្វូណន»គ្មានការផ្លាស់ប្តូចរន្តទឹកបន្តិចណាសោះវៀតណាមមិនគួរ ជំទាស់នឹងការជីកព្រែកនេះទេ។ប្រសិនវៀតណាមជំទាស់វៀតណាមគួររំលាយចោលទាំងអស់នៅទំនប់ណាដែលខ្លួនបានជីកដែលទំនប់នោះបង្កើតនៅការរាំងស្ទះដល់រំហូទឹកជំនន់ចុះទៅសមុទ្រដែលបង្កការខូចខាតដល់កម្ពុជា។ដូច្នេះក្នុងនាមជាប្រទេសជិតខាងកម្ពុជា វៀតណាមគួរតែគិតពីផលប្រយោជន៍កម្ពុជា បញ្ចប់នយោបាយចាប់ដៃជាន់ជើង ក្រោមយុទ្ធសាស្ត្រសហការជាមួយអាម៉េរិកប្រឆាំងចិនដោយយកកម្ពុជាជាទីលានប្រទ្ធ៕