ដើម្បីស្វាគមន៍បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ ក្រុមហ៊ុន HONOR ប្រចាំនៅកម្ពុជា បានធ្វើការពញ្ញាក់អារម្មណ៍អ្នកគាំទ្រជាមួយនឹង ដាក់លក់ កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium បត់បាន20ឆ្នាំ ក្នុងតម្លៃត្រឹមតែ 1,499$ ហើយថែមកាដូ នាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ។
ការផ្តល់ជូនដ៏ពិសេសនេះមានសុពលភាពចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 30 មេសា ឆ្នាំ 2024 អាស្រ័យហេតុនេះ អតិថិជនដែលមានបំណងឡើងស៊េរីទូរសព្ទអេក្រង់បត់ HONOR Magic V2 5G ឬចង់កាដូជូនមនុស្សជាទីស្រឡាញ់ លោកអ្នកមានគុណ មិត្តភក្តិបងប្អូន សូមប្រញាប់រួសរាន់អញ្ជើញទៅកាន់ហាងលក់ទូរសព្ទនានាទូទាំងប្រទេសដែលនៅជិតលោកអ្នកជាងគេ។
HONOR Magic V2 5G គឺជាប្រភេទទូរស័ព្ទដៃទំនើប និង មានភាពប្រណីតលេចធ្លោដែលត្រូវបានក្រុមហ៊ុនសម្រិតសម្រាំងធ្វើឡើងជាមួយនឹងរចនាបទស៊ីវិល័យ ទាន់សម័យ។ តួនៃទូរស័ព្ទផលិតពី Titanium មាំធន់អាចបត់បានរហូតដល់ទៅ20ឆ្នាំដោយគ្មានហានិភ័យ រីឯកញ្ចក់ធន់នឹងការធ្លាក់ដល់ទៅ10ដង មុនដំបូងគេបង្អស់នៅលើពិភពលោក ព្រមទាំងមានភាពស្ដើងកម្រាស់ត្រឹមតែ 4.7mm ទម្ងន់ 231g ។
លោក ថង សារី នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន YAKO TECHNOLOGY (CAMBODIA) CO., LTD. ដែលជាតំណាងចែកចាយផ្តាច់មុខទូរសព្ទដៃ HONOR ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា “មួយឆ្នាំមានម្តង ដូច្នេះទើបក្រុមហ៊ុន HONOR សម្រេចចិត្តផ្តល់នូវប្រូម៉ូសិនពិសេសពុំធ្លាប់មានពីមុនមកជូនដល់អតិថិជននិងអ្នកគាំទ្រ ដែលមានបំណងចង់ឡើងស៊េរីទូរស័ព្ទស៊េរីថ្មី អេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium បត់បាន20ឆ្នាំ ដាក់លក់ក្នុងតម្លៃត្រឹមតែ 1499$ ថែមជូនកាដូជាទីគាប់ចិត្ត នាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case តម្លៃ 59$ ភ្លាមៗ សម្រាប់ស្វាគមន៍ឆ្នាំថ្មី”។
គួររំលឹកផងដែរថា កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើប្រាស់នូវបន្ទៈឈីប Snapdragon 8Gen2 មានរ៉េម 23GB (16GB+7GB) អង់ផ្ទុកទិន្នន័យ 512GB បំពាក់នូវប្រព័ន្ធ 5G អីុនធឺណែតដើរលឿនដូចហោះ ថាមពលថ្មធំមហិមារហូតដល់ទៅ 5000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនដូចរន្ទះ 66W បំពាក់នូវកាមេរ៉ា3គ្រាប់ ដែលកាមេរ៉ាមេមានទំហំ 5០MP សម្រាប់ថតរូបវីដអូប្លង់ទូទៅ កាមេរ៉ាទី2មានទំហំ 50MP សម្រាប់ថតរូបប្លង់ទូលាយ Ultra Wide អាចថតរូបមនុស្សឃើញខ្ពស់ស្រឡៈល្អ និង កាមេរ៉ាទី3 សម្រាប់ថត Telephoto។