Cctimesw1140xh150cm copy

អ្នកសេដ្ឋកិច្ចជំរុញឱ្យក្រសួងទេសចរណ៍ព្យាយាមទាក់ទាញភ្ញៀវទេសចរអន្តរជាតិ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ការច្នៃប្រឌិតដ៏ល្អមួយ អាចទាក់ទាញភ្ញៀវទេសចរក្នុងស្រុក ប៉ុន្ដែក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធ ត្រូវផ្តោតលើអាទិភាពប្រឹងប្រែងបន្តទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរណអន្តរជាតិមកលេងឱ្យបានកាន់តែច្រើន។ នេះបើតាមការលើកឡើងរបស់លោក ង៉ែត ជូ អ្នកជំនាញនៃវិស័យហិរញ្ញវត្ថុមួយរូបនៅក្នុងប្រទេសកម្ពុជា។

បើតាមទំព័រហ្វេសប៊ុកលោក ង៉ែត ជូ បានលើកឡើងថា ការច្នៃប្រឌិតដ៏ល្អមួយ អាចទាក់ទាញភ្ញៀវទេសចរក្នុងស្រុក ប៉ុន្តែត្រូវដឹងថាការចំណាយរបស់ប្រជាជនក្នុងស្រុក (លុយហោប៉ៅឆ្វេង និងហោប៉ៅស្តាំ) មិនសូវបានជួយសេដ្ឋកិច្ចខ្លាំងដូចការចំណាយរបស់ភ្ញៀវទេសចរអន្តរជាតិ នោះទេ។ ដូច្នេះក្រសួងទេសចរណ៍ និងភាគីពាក់ពន្ធ័ ត្រូវផ្តោតអាទិភាពប្រឹងប្រែងបន្តទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកលេងឱ្យបានកាន់តែច្រើន។

ការលើកឡើងរបស់អ្នកវិនិយោគ និងជាអ្នកជំនាញនៃវិស័យហិរញ្ញវត្ថុរូបនេះ បន្ទាប់ពីខេត្តកំពតបានកសាងរូបសំណាកសេះសមុទ្របាញ់ទឹក ដែលកំពុងទទួលបានចាប់អារម្មណ៍ខ្លាំងពីប្រជាជនកម្ពុជា និង បានកោតសរសើរពីគំនិតច្នៃប្រឌិតរបស់អាជ្ញាធរខេត្ត ក្នុងការរៀបចំតំបន់ ដើម្បីទាក់ទាញអ្នកទេសចរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង