Cctimesw1140xh150cm copy

គ្រាប់បែបប្រភេទ MK82 ១គ្រាប់ ត្រូវបានអង្គភាពស៊ីម៉ាក់ បន្សាបបានដោយជោគជ័យ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ព្រះសីហនុ៖ គ្រាប់បែកទម្លាក់ពីលើអាកាសដែលគេស្គាល់ថាជាប្រភេទ MK 82 មានទម្ងន់ប្រហែល ២៣០ គីឡូក្រាម ត្រូវបានអ្នកជំនាញកម្ទេចគ្រាប់របស់អង្គភាពស៊ីម៉ាក់ធ្វើការបន្សាបបានដោយជោគជ័យ កាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៤។

គ្រាប់បែកទម្លាក់ពីលើអាកាសដែលគេស្គាល់ថាជាប្រភេទ MK82 ១គ្រាប់ បានកប់ចូលជ្រៅក្នុង រណ្តៅមួយកន្លែងក្បែរមាត់សមុទ្រអស់រយៈពេលជាច្រើនឆ្នាំ មានទីតាំងស្ថិតនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានអ្នកជំនាញកម្ទេចគ្រាប់របស់អង្គភាពស៊ីម៉ាក់ធ្វើការបន្សាបបានដោយជោគជ័យ កាលពីម្សិលមិញនេះ។

សូមបញ្ជាក់ថា គ្រាប់បែកយន្តហោះប្រភេទ MK82 ដែលមានទម្ងន់ប្រហែល ២៣០ គីឡូក្រាម ត្រូវបានប្រើប្រាស់ដោយយោធាសហរដ្ឋអាម៉េរិក និង បណ្តាប្រទេសដ៏ទៃផ្សេងៗទៀត ហើយត្រូវបានឃើញដាក់ពង្រាយយ៉ាងទូលំទូលាយនៅតំបន់អាស៊ីអាគ្នេយ៍ អំឡុងសង្គ្រាមវៀតណាម៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: គ្រាប់បែក
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង