681 ezgif.com resize
Swift cc time

កម្ពុជាស្នើឱ្យនូវែលសេឡង់ បង្កើនចំនួនអាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលដល់យុវជន និងមន្រ្តីកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កម្ពុជាបានស្នើឱ្យភាគីនូវែលសេឡង់ពិចារណាបង្កើនចំនួនអាហារូបករណ៍រយៈពេលវែង និងវគ្គបណ្តុះបណ្តាលរយៈពេលខ្លីដល់យុវជន និងមន្រ្តីកម្ពុជា ជាពិសេស បន្ថែមវគ្គបណ្តុះបណ្តាលសម្រាប់មន្រ្តីការទូតកម្ពុជា លើមុខជំនាញការចរចា ការនិយាយជាសាធារណៈ ការសរសេររបាយការណ៍ និងសេដ្ឋកិច្ចការទូតជាដើម។

ការស្នើនេះធ្វើឡើងក្នុងជំនួបរវាងលោក ប្រាក់ ងួនហុង រដ្ឋលេខាធិការ ក្រសួងការបរទេសកម្ពុជា និងលោក Gary Ward ជា General Manager Engagement of Victoria University of Wellington នៃប្រទេសនូវែលសេឡង់ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ដើម្បីពិភាក្សាអំពីការផ្តល់អាហារូបករណ៍របស់រដ្ឋាភិបាលនូវែលសេឡង់សម្រាប់កម្ពុជា ជាពិសេស កម្មវិធីបណ្តុះបណ្តាលភាសាអង់គ្លេសសម្រាប់មន្រ្តីកម្ពុជា។

លោករដ្ឋលេខាធិការបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនូវែលសេឡង់ ដែលបានផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សា និងវគ្គបណ្តុះបណ្តាលរយៈពេលខ្លីដល់យុវជន និងមន្រ្តីកម្ពុជា ជាពិសេស វគ្គបណ្តុះបណ្តាលភាសាអង់គ្លេស ស្ថិតក្រោមកម្មវិធី ELTO ចាប់តាំងពីឆ្នាំ១៩៩៥ មក និងបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនូវែលសេឡង់ដែលបានយកចិត្តទុកខ្លាំងលើការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលជាវិស័យអត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា៕ 

Khcct banner

អត្ថបទទាក់ទង