ភ្នំពេញ៖ លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងជាឧត្តមមន្រ្តីអាស៊ាន-កម្ពុជា បានទទួលជួប លោកស្រី Hou Yanqi ឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន នៅទីស្តីការក្រសួង នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ដើម្បីពិភាក្សាគ្នាលើវិស័យសក្តានុពល ក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ។
ក្នុងជំនួបនេះ លោករដ្ឋលេខាធិការ និងលោកស្រីឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្រោមភាពជាដៃគូសន្ទនាអាស៊ាន-ចិន។ ភាគីទាំងពីរសង្កត់ធ្ងន់លើវិស័យសក្តានុពលនៃកិច្ចសហប្រតិបត្តិការ និងមធ្យោបាយក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ព្រមទាំងបានផ្លាស់ប្តូរទស្សនៈស្តីពី បញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម ៕