ក្រសួងព័ត៌មាន ឲ្យប្រុងប្រយ័ត្នការផ្សាយព័ត៌មាន«បញ្ហាសន្តិសុខជាតិ» ត្រូវផ្អែកលើប្រភពច្បាស់លាស់ គោរពក្រមសីលធម៌វិជ្ជាជីវៈ
ភ្នំពេញ៖ ក្រសួងព័ត៌មានកម្ពុជា បានប្រកាសព័ត៌មានថា អ្នកសារព័ត៌មានអាជីពក្តី មិនអាជីពក្តី ឬការចែកចាយព័ត៌មានលើបណ្តាញសង្គមក្តីត្រូវតែធ្វើឡើងដោយផ្អែកលើនិងត្រូវយកព័ត៌មានពីប្រភពផ្លូវការរបស់ក្រសួងស្ថាប័ន សមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធក្នុងវិស័យនេះ