បាត់ដំបង៖ សមត្ថកិច្ចឃាត់ឆែកឆេររថយន្ត១គ្រឿង នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដឹកជញ្ជូនត្រីបង្កកជាង១តោន នៅចំណុចភូមិវាលវង់ ឃុំសន្តិភាព ស្រុកសំ ពៅលូន ខេត្តបាត់ដំបង គ្មានលិខិតអនុញ្ញាតនាំចូលពីប្រទេសថៃ។
មន្រ្តីរដ្ឋបាលជលផលខេត្តបាត់ដំបង នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១០:៣០នាទីព្រឹក បានឃាត់ឆែកឆេររថយន្ត០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ផលិតឆ្នាំ២០០០ ពាក់ផ្លាកលេខ ភ្នំពេញ 2AJ-9946 ដឹកជញ្ជូនត្រីបង្កក នៅចំណុចភូមិវាលវង់ ឃុំសន្តិភាព ស្រុកសំ ពៅលូន ខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានរកឃើញត្រី (ត្រីអណ្តែងបង្កក) ទំងន់ ១,០០០គីឡូក្រាមនិង (ត្រីឆ្ពិនបង្កក)ទំងន់ ៥០០គីឡូក្រាម។
ក្រោយពីបានឃាត់រថយន្ត និងរកឃើញត្រីនាំចូលគ្មានលិខិតអនុញ្ញាតនាំចូលពីប្រទេសថៃ មន្រ្តីខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង បានយកទៅអនុវត្តនីតិវិធីបន្ត៕