Smart saver cctime web bannertif

អាជ្ញាធរឃាត់«រថយន្ត»២គ្រឿងដឹកស៊ុតមាន់៣ម៉ឺនគ្រាប់ និងមាន់រស់ជាង៨០០ក្បាល នាំចូលពីវៀតណាមខុសច្បាប់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ Sarat Hun

ភ្នំពេញ៖ អាជ្ញាធរឃាត់ចាប់រថយន្ត ២គ្រឿង នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ដឹកស៊ុតមាន់៣ម៉ឺនគ្រាប់ និងមាន់រស់ជាង៨០០ក្បាល នាំចូលពីវៀតណាមខុសច្បាប់ ឃាត់នៅលើផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅវេលាម៉ោង០៣ និង០៥នាទីទៀបភ្លឺ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បានចុះឃាត់ចាប់រថយន្ត ២គ្រឿង ម៉ាកSSANGYONG ISTANA ទាំង២។ រថយន្តទី១ ដឹកស៊ុតមាន់ចំនួន ១០០ដុំ ស្មើនឹង៣០០០០គ្រាប់ និងរថយន្តទី២ ដឹកសត្វមាន់រស់ចំនួន ៨០៥ក្បាល។ រថយន្តទាំងពីរ ត្រូវបានឃាត់នៅលើផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

រថយន្តទាំង២បានដឹកសត្វមាន់រស់ និងស៊ុតមាន់ ចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ(តាមការឆ្លើយបញ្ជាក់ពីម្ចាស់ដឹកស៊ុតមាន់ និងម្ចាស់ដឹកមាន់រស់ខាងលើ) ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្រុមការងារបាននាំយកវត្ថុតាង និងបទល្មើសទាំងនេះ មករក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង