Smart saver cctime web bannertif

ក្រសួងព័ត៌មាន ឲ្យប្រុងប្រយ័ត្នការផ្សាយព័ត៌មាន«បញ្ហាសន្តិសុខជាតិ» ត្រូវផ្អែកលើប្រភពច្បាស់លាស់ គោរពក្រមសីលធម៌វិជ្ជាជីវៈ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងព័ត៌មានកម្ពុជា បានប្រកាសព័ត៌មានថា អ្នកសារព័ត៌មានអាជីពក្តី មិនអាជីពក្តី ឬការចែកចាយព័ត៌មានលើបណ្តាញសង្គមក្តីត្រូវតែធ្វើឡើងដោយផ្អែកលើនិងត្រូវយកព័ត៌មានពីប្រភពផ្លូវការរបស់ក្រសួងស្ថាប័ន សមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធក្នុងវិស័យនេះ ជាពិសេសប្រធានបទសន្តិសុខជាតិ ដោយត្រូវផ្សាយដោយគោរពក្រមសីលធម៌វិជ្ជាជីវៈយ៉ាងម៉ត់ចត់។

យោងតាមច្បាប់ស្តីពីរបបសារព័ត៌មាន អ្នកសារព័ត៌មានមានសិទ្ធិទទួល/ផ្សាយព័ត៌មាន ដែលមិនបង្កមហន្តរាយដល់សន្តិសុខជាតិ មហន្តរាយដល់ទំនាក់ទំនងជាមួយប្រទេសដទៃ ចៀសវាងផ្សាយព័ត៌មានដែលមានគ្រោះថ្នាក់ដល់មន្ត្រីដែលអនុវត្តច្បាប់ ឬត្រូវបំពេញបេសកកម្មរបស់ខ្លួន។

ក្នុងន័យនេះការរាយការណ៍ស្តីពីបញ្ហាសន្តិសុខជាតិ ចាំបាច់ត្រូវតែធ្វើឡើងដោយផ្អែកលើនិងត្រូវយកព័ត៌មានពីប្រភពផ្លូវការរបស់ក្រសួងស្ថាប័ន សមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធក្នុងវិស័យនេះ និងត្រូវផ្សាយដោយគោរពក្រមសីលធម៌វិជ្ជាជីវៈយ៉ាងម៉ត់ចត់។

ការប្រកាសនេះ បន្ទាប់ពីព្រឹត្តិការណ៍ថ្មីៗនេះ ដោយអ្នកសារព័ត៌មានគ្រប់រូបត្រូវដើរតួនាទីសំខាន់ខ្លាំងឡើងក្នុងការធានាថាការផ្សព្វផ្សាយព័ត៌មានមិនបង្កឱ្យមានការភាន់ច្រឡំសាធារណៈ ដោយសារការផ្តល់ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ឬមិនបានស្រង់ព័ត៌មានពីប្រភពផ្លូវការរបស់ក្រសួង សា្ថប័ន និងសមត្ថកិច្ចពាក់ព័ន្ធនោះ ជាពិសេសនៅពេលរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងការងារស៊ើបការណ៍ ការអង្កេត ប្រតិបត្តិការយោធា អាយុជីវិតរបស់យោធា ឬប្រភេទព័ត៌មានសម្ងាត់ជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង