១០ថ្ងៃ មានក្មេងទំនើង និងជនងប់ល្បែងជាង៧០នាក់ទៀត ត្រូវបញ្ជូនទៅតុលាការ ខណៈប្រមុខរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់បទបញ្ជាបន្តឹងវិធានការច្បាប់
ក្នុងរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ សមត្ថកិច្ចនគរបាលជាតិ បានចុះបង្ក្រាបក្មេងទំនើងសរុប១៩ករណី ឃាត់ខ្លួនមនុស្ស៧០នាក់ ខណៈករណីល្បែងស៊ីសងបង្ក្រាបបាន៦ករណី ឃាត់ខ្លួនជនងប់ល្បែង និងអ្នកពាក់ព័ន្ធចំនួន៣នាក់។ នេះបើតាមលោក ទូច សុឃៈ