681 ezgif.com resize
Swift cc time

CMAC រកឃើញគ្រាប់បែកចង្កោម២៥គ្រាប់ ប្រភេទM46 ដែលជាសំណល់សង្រ្គាម៥ថ្ងៃ ស្ថិតនៅភូមិតាមាន់សែនជ័យ ខេត្តឧត្តរមានជ័យ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ឧត្តរមានជ័យ៖ កម្លាំងអង្គភាពCMAC នៅថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២៥នេះ បានបោសសម្អាតតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាម២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ ជាតំបន់គ្រាប់បែកចង្កោម ស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ក្នុងខេត្តឧត្តរមានជ័យ បានរុករកឃើញគ្រាប់បែកចង្កោម២៥គ្រាប់ ប្រភេទM46 បាញ់ចេញពីគ្រាប់កាំភ្លើងធំ១៥៥មម។ នេះបើតាមការឲ្យដឹងពីលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់។

បើតាមអគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា ក្រៅពីអនុសញ្ញាអន្តរជាតិនៃការហាមឃាត់ប្រើប្រាស់អាវុធនុយក្លេអ៊ែរ មានអនុសញ្ញាអន្តរជាតិសំខាន់ៗចំនួន៣ទៀតត្រូវបានអន្តរជាតិរួមគ្នាហាមឃាត់និងរឹតបន្តឹងហាមប្រើប្រាស់ក្នុងការធ្វើសង្គ្រាមរួមមាន៖

១. អនុសញ្ញាអន្តរជាតិហាមឃាត់ការប្រើប្រាស់អាវុធគីមី(កម្ពុជា+ថៃ) ជារដ្ឋភាគី

២. អនុសញ្ញាអន្តរជាតិហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោម (កម្ពុជា+ថៃ) មិនមែនជារដ្ឋភាគី ប៉ុន្តែកម្ពុជាមិនបានប្រើប្រាស់ក្នុងសង្គ្រាមជាមួយថៃឡើយ រីឯថៃបានប្រើប្រាស់មកលើកម្ពុជា។

៣. អនុសញ្ញាអន្តរជាតិហាមឃាត់ការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស(កម្ពុជា+ថៃ) ជារដ្ឋភាគី។

ជាមួយុគ្នានេះ អង្គភាពCMAC អំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមជាមួយថៃទាំង៧៧ភូមិ នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ មេត្តាប្រុងប្រយត្ន័ខ្ពស់បំផុតជាមួយគ្រាប់បែកចង្កោមជាសំណល់សង្គ្រាមថ្មីៗនេះ។ សូមរំលឹកថា កាលពីថ្ងៃទី២៥ ខែតុលា កន្លងទៅនេះ មានកុមារាអាយុ១០ឆ្នាំម្នាក់បានផ្ទុះគ្រាប់បែកចង្កោមបែបនេះស្លា-ប់និងឪពុករងរបួសធ្ងន់ធ្ងរ៕


Khcct banner

អត្ថបទទាក់ទង