ជប៉ុនព្រមានពីរលកយក្សស៊ូណាមិ ក្រោយរញ្ជួយដីកម្រិត៦.៧ រ៉ិចទ័រវាយប្រហារតំបន់ភាគឦសាន
តូក្យូ៖ គ្រោះរញ្ជួយដីកម្រិត ៦.៧ រ៉ិចទ័របានវាយប្រហារតំបន់ភាគឦសានរបស់ប្រទេសជប៉ុននៅព្រឹកថ្ងៃសុក្រ ទី ១២ ខែធ្នូ នេះដែលជំរុញឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិជាបន្ទាន់ដោយកម្រិតទឹករលកកម្ពស់អាចនឹងឡើងរហូតដល់ ១ ម៉ែត្រ។ នេះបើយោងតាមសេចក្តីប្រកាសពីទីភ្នាក់ងារឧតុនិយមជប៉ុន