ថៃ៖នាយករដ្ឋមន្រ្តីថៃ លោក អានុទីន បានរៀបចំសេចក្តីពង្រាងព្រះរាជក្រឹត្យ ដើម្បីស្នើរសុំស្ដេចថៃរំលាយសភានាពេលឆាប់ៗនេះ។នេះបើយោងតាមការចុះផ្សាយរបស់ កាសែតថៃ The Nation ។ប៉ុន្តែ លោកមិនបានបញ្ជាក់ពីកាលបរិច្ឆេទ ពេលវេលាជាក់លាក់នៅឡើយទេ។
តាមកាសែត បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំសភា ស្ដីពីការកែប្រែរដ្ឋធម្មនុញ្ញថៃ លោកអានុទីន បានទទួលស្គាល់អំពីការពិតនៃការពង្រាងព្រះរាជក្រឹត្យ ដើម្បីស្នើរព្រះមហាក្សត្រថៃដើម្បីរំលាយសភា ប៉ុន្តែមិនបានបញ្ជាក់ច្បាស់អំពីកាលបរិច្ឆេទនៃការរំលាយសភាឡើយ ដោយបានបញ្ជាក់ថា ការសម្រេចចិត្តនេះ ស្ថិតនៅក្នុងអំណាចរបស់នាយករដ្ឋមន្ត្រីតែប៉ុណ្ណោះ។
គួរបញ្ជាក់ថាកិច្ចប្រជុំស្ដីពីការកែប្រែរដ្ឋធម្មនុញ្ញថៃគឺប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃ១០ដល់១១ ខែធ្នូនេះ។