មេដឹកនាំប្រទេសអាស៊ាន ប្រទេសដៃគូ និងអង្គការអន្តរជាតិនានា នៅក្នុងសម័យបើកកិច្ចប្រជុំ។ រូបថត៖ ហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អានវ៉ារ អ៊ីប្រាហ៊ីម
ភ្នំពេញ៖លោកភូ សុធារក្ស អ្នកប្រឹក្សាជាន់ខ្ពស់នៃមជ្ឈមណ្ឌលសិក្សាតំបន់កម្ពុជា ស្នើរសុំឱ្យអាស៊ានទប់ស្កាត់ការប៉ះទង្គិចព្រំដែនកម្ពុជា-ថៃជាបន្ទាន់។
ក្នុងបទសម្ភាសន៍ជាមួយ BBCជាមួយលោក ភូ សុធារក្ស បានឱ្យដឹងថា លោកអំពាវនាវឱ្យ អាស៊ានចាត់វិធានការឱ្យបានយ៉ាងឆាប់រហ័ស ដោយមានទំនុកចិត្តយ៉ាងមុតមាំថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ារ អ៊ីប្រាហ៊ីម ក្នុងតួនាទីជាប្រធានអាស៊ាន បានត្រៀមខ្លួនរួចជាស្រេចធ្វើជាអ្នកសម្របសម្រួលកិច្ចពិភាក្សាក្នុងការដោះស្រាយវិវាទព្រំដែននេះ ដូចដែលគាត់ធ្លាប់បានធ្វើកន្លងមកហើយ។
លោកបានព្រមានថា ប្រសិនបើគ្មានការសម្របសម្រួលពីភាគីខាងក្រៅណាមួយកើតឡើងទេ នោះវិវាទនេះ អាចវិវត្តកាន់តែធ្ងន់ធ្ងរឡើងៗ។លោកបានបញ្ជាក់ថា ភាគីកម្ពុជាមានបំណងចង់បាន សន្តិភាព ចង់ចរចា និងចង់ពិភាក្សា ហើយមិនចង់ឱ្យមានការប៉ះទង្គិចបន្តកើតឡើងទៀតឡើយ។