ថៃ៖យោងតាមបណ្តាញផ្សព្វផ្សាយថៃ នៅថ្ងៃទី ១១ ធ្នូនេះ បានរាយការណ៍ថា ប្រទេសនេះ កំពុងប្រឈមជាមួយគ្រោះញ្ជួយដី បានកើតឡើងនៅតំបន់ជាច្រើននៃប្រទេសថៃ ជាពិសេសនៅស្រុកឈៀងខាំ ខេត្តផាយ៉ាវ ដែលមានគ្រោះរញ្ជួយដីកម្រិត ២.៨ រ៉ិចទ័រ ជម្រៅដល់ទៅ៦គីឡូម៉ែត្រ។ ពលរដ្ឋនៅភូមិឈាងខាំ (ChiangKham) ស្រុកប៉ង(Pong) និង ស្រុកឈុន(Chun) បានលឺសម្លេងញ័រពីការរញ្ជួយ ហើយស្រុកជិតៗតំបន់ពួកគេរស់នៅក៏អាចទទួលដឹងពីការញ័រនេះ។
សារព័ត៌មានក្នុងស្រុកថៃដែលមានឈ្មោះថា ไทยรัฐนิวส์โชว์ (Thairath News Show) ផ្សាយជាភាសាថៃ បានស្រង់សម្តីមន្ត្រីឃ្លាំមើលទាក់ទងនឹងគ្រោះរញ្ជយដីនៅថៃ ថា ពិតជាមានការរញ្ជួយដីកម្រិត២.៨ រ៉ិចទ័រ ជម្រៅ៦គីឡូម៉ែត្រពិតមែន នៅភូមិហ្វៃខ្វាង ស្រុកឈៀងខាំ នៃខេត្តផាយ៉ាវ តែមិនទាន់មានរបាយកាណ៍ ស្ដីពីការខូតខាតនៅឡើយ។