តូក្យូ៖ គ្រោះរញ្ជួយដីកម្រិត ៦.៧ រ៉ិចទ័របានវាយប្រហារតំបន់ភាគឦសានរបស់ប្រទេសជប៉ុននៅព្រឹកថ្ងៃសុក្រ ទី ១២ ខែធ្នូ នេះដែលជំរុញឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិជាបន្ទាន់ដោយកម្រិតទឹករលកកម្ពស់អាចនឹងឡើងរហូតដល់ ១ ម៉ែត្រ។ នេះបើយោងតាមសេចក្តីប្រកាសពីទីភ្នាក់ងារឧតុនិយមជប៉ុន (JMA)។
ផ្អែកតាមភ្នាក់ងារឧតុនិយមជប៉ុនគ្រោះរញ្ជួយដីនេះបានកើតឡើងនៅម៉ោង ១១:៤៤ ព្រឹក (ម៉ោងក្នុងស្រុក) កើតឡើងនៅតាមឆ្នេរសមុទ្រនៃខេត្ត Aomori ដែលមានជម្រៅ ២០ គីឡូម៉ែត្រ អាជ្ញាធរបានជំរុញឲ្យពលរដ្ឋរក្សាការប្រុងប្រយ័ត្ន និងតាមដានព័ត៌មានបន្ថែមអំពីការវិវត្តន៍នៃគ្រោះរញ្ជួយដីមួយនេះ៕