681 ezgif.com resize
Swift cc time

ស្តេចថៃយល់ព្រម«រំលាយសភា»តាមការស្នើរសុំរបស់អានុទីន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ ព្រះមហាក្សត្រថៃមហា វ៉ាជីរ៉ាឡុងកន នៅព្រឹកថ្ងៃទី ១២ ធ្នូ នេះបានយល់ព្រមតាមការស្នើរសុំរបស់នាយករដ្ឋមន្រ្តីថៃអានុទីនក្នុងការរំលាយសភាថៃចោលទាំងស្រុងដើម្បីបើកផ្លូវរៀបចំការបោះឆ្នោតសកលមុនអាណត្តិ។ តាមការគ្រោងទុក ការបោះឆ្នោតថ្មីអាចនឹងប្រព្រឹត្តឡើងក្នុងពេល ៤៥ ទៅ៦០ថ្ងៃខាងមុខ។

យោងតាមកាសែតថៃ The Nation សភាថៃត្រូវបានរំលាយដោយស្ដេចថៃ ក្រោយការស្នើរសុំរបស់លោក អានុទីន កាលពីយប់ថ្ងៃ១១ ខែធ្នូ។ តាមរយៈសំណេរដែលបានផ្សព្វផ្សាយក្នុងគេហទំព័ររបស់លោកអានុទីនកាលពីយប់មិញនេះ លោកអានុទីនបញ្ជាក់ថា ការរំលាយសភានេះ គឺដោយសាររដ្ឋាភិបាលសម្លេងភាគតិចរបស់លោកមិនអាចគ្រប់គ្រងស្ថានការណ៍បាន ដែលបណ្ដាលឱ្យមានវិបត្តិសេដ្ឋកិច្ច ភាពចលាចលនយោបាយ និងវិបត្តិព្រំដែនកម្ពុជាថៃដែលកំពុងដែលប៉ះទង្គិចអស់រយៈពេលជាច្រើនថ្ងៃ។

នេះក៏មិនមែនជាលើកទី១ដែលដោយកន្លងមក សភាតំណាងរាស្ត្រថៃត្រូវបានរំលាយយ៉ាងហោចណាស់ ១៥ ដង ក្នុងរយៈពេល ៩០ ឆ្នាំចុងក្រោយនេះ ដោយសារតែវិបត្តិនយោបាយដែលកើតឡើងជាញឹកញយ និងភាពមានកម្រិតរបស់រដ្ឋាភិបាលក្នុងការឆ្លើយតបទៅនឹងវិបត្តិពលរដ្ឋ។

Khcct banner

អត្ថបទទាក់ទង