ថៃ៖ កាសែតថៃ The Nation បានឱ្យដឹងថា រដ្ឋាភិបាលលោក អានុទីន បានធ្វើសង្រ្គាមជាមួយកម្ពុជា ក្នុងគោលបំណងរក្សាអំណាចនយោបាយ និង ប្រជាប្រិយភាពខ្លួនដែលកំពុងបានបាត់បង់ ដោយគាត់កំពុងព្យាយាមប្រើស្មារតីជាតិនិយមរបស់ពលរដ្ឋថៃ ដើម្បីស្ដារការគាំទ្រនយោបាយឡើងវិញ បន្ទាប់ពីរងការរិះគន់យ៉ាងចាស់ដៃទាក់ទងនឹងការគ្រប់គ្រងមិនបានល្អពាក់ព័ន្ធករណីគ្រោះទឹកជំនន់ថ្មីៗនេះ ដែលសម្លាប់ពលរដ្ឋថៃយ៉ាងហោចណាស់ចំនួន ២៦៧នាក់ នៅខេត្តចំនួន៨របស់ថៃ។
តាមកាសែតដដែលបានឱ្យដឹងថា អានុទីនត្រូវបានគេទស្សន៍ទាយថា នឹងធ្វើការរំលាយសភាមុនកិច្ចប្រជុំសភាផ្លូវការដែលគ្រោងប្រព្រឹត្តទៅ នៅថ្ងៃ១២ ធ្នូ នេះ។