ប្រទេសស៊ែប៊ី ប្រកាសផ្តល់«ជំនួយមនុស្សធម៌»ដល់កម្ពុជា ៥០ម៉ឺនដុល្លារ និង ប្តេជ្ញាពង្រឹងទំនាក់ទំនងជាមួយកម្ពុជា
ភ្នំពេញ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋស៊ែប៊ី ផ្តល់ជំនួយមនុស្សធម៌ សរុបជាទឹកប្រាក់ចំនួន ប្រាំរយពាន់ដុល្លារអាម៉េរិក (៥០០,០០០ ដុល្លារអាម៉េរិក) ដល់កម្ពុជា ព្រមទាំងបង្ហាញពីការប្តេជ្ញាពង្រឹងទំនាក់ទំនងជាមួយកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត។