កម្ពុជាទទួលបានភ្ញៀវទេសចរជិត២០ម៉ឺននាក់សម្រាប់ចុងសប្តាហ៍ទី១ខែមីនា
រូបភាព៖ ក្រសួងទេសចរណ៍ភ្នំពេញ៖ ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី៥-៦ ខែមីនា ឆ្នាំ២០២២ មានសន្ទុះវិជ្ជមានឡើងវិញបន្ទាប់ពីមានការថមថយ៣សប្តាហ៍ជាប់គ្នា ដោយភ្ញៀវសរុបមានចំនួន១៩៩,៤២៩នាក់ ហើយជាក់ស្តែង តួលេខខាងលើមានការកើនឡើងប្រមាណ២០.៨៣%