Yearendyearend1140x150
Img 0571

ធនាគារ ARDB ចុះសិក្សាស្វែងយល់ ក្រុមហ៊ុនបោះដុំផលិតផលកសិកម្ម របស់ថៃ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ថៃ៖ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនំាក្រុមការងារបំពេញទស្សន:កិច្ចសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ការងារនៅក្រុមហ៊ុន Thai Agro Exchange Co., Ltd ដែលគ្រប់គ្រងផ្សារបោះដុំផលិតផលកសិកម្ម TALAAD THAI ជាពិសេសបន្លែ-ផ្លែឈេីក្នុងស្រុក និងពីបរទេស នាថ្ងៃទី១៣ ខែកញ្ញា ឆ្នំា២០២២។

ផ្សារបោះដុំ TALAAD THAI ជាផ្សារបោះដុំធំជាងគេនៅប្រទេសថៃ ហេីយដើរតួរនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលរវាងតម្រូវការ និងការផ្គត់ផ្គង់ផលិតផលបន្លែ-ផ្លែឈើបោះដុំ ប្រកបដោយគុណភាព សម្រាប់ចែកចាយបន្តដល់អ្នកប្រើប្រាស់ ហើយក៏ជាទីផ្សារមួយដ៏សំខាន់សម្រាប់ប្រជាកសិករដំាដុះបន្លែ-ផ្លែឈើផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង