Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

សម្តេច ហ៊ុន សែន៖ "យើងមិនខ្វះលុយសម្រាប់រៀបចំ«បុណ្យអុំទូក»នោះទេ"

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៩ កញ្ញានេះ បានសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២២នេះ សម្រាប់ថ្នាក់ជាតិ។ការសម្រេចផ្អាកនេះមិនមែនដោយសារតែរាជរដ្ឋាភិបាលអស់ថវិកា ដូចការវិភាគរបស់ជនមួយចំនួននោះឡើយ។

សារសំឡេងនេះ សម្តេច ហ៊ុន សែន ពន្យល់ពីមូលហេតុពីរដែលសម្រេចផ្អាក់ព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ដោយសារកម្ពុជាត្រូវទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងត្រូវរៀបចំដំណាលគ្នានឹងថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យអុំទូក។

បើតាមសម្តេច ហ៊ុន សែន កិច្ចប្រជុំកំពូលអាស៊ានចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកាហើយនោះ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ក៏មានការបំពេញទស្សនកិច្ចជាផ្លូវការពីសំណាក់នាយករដ្ឋមន្ត្រីវៀតណាម នាយករដ្ឋមន្ត្រីចិន និង ប្រធានាធិបតីហ្វីលីពិន។ក្រៅតែពីកម្មវិធីដ៏ធំខាងលើនេះ ក៏នៅមានការរៀបចំពិធីបុណ្យឯករាជ្យជាតិទៀត ដែលធ្វើឱ្យរាជរដ្ឋាភិបាល ពិបាកក្នុងការត្រៀមលក្ខណៈក្នុងការរក្សាសន្តិសុខ។

សម្តេច ហ៊៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «យើងមិនខ្វះលុយសម្រាប់ដោះស្រាយបញ្ហាត្រឹមបុណ្យអុំទូកនោះទេ ព្រោះក្នុងមួយខែយើងបានបញ្ចេញថវិកាប្រមាណ ៤០លានដុល្លារ ដើម្បីជួយដល់ប្រជាជនក្រីក្ររបស់យើង។ យើងផ្តល់អាទិភាពសម្រាប់ប្រជាជនក្រីក្រ ហើយយើងក៏មិនខ្វះលុយត្រឹមតែព្រះរាជពិធីបុណ្យអុំទូក ដែលចាយត្រឹមតែ៤ ទៅ៥លានដុល្លារប៉ុណ្ណោះ"

តែយ៉ាងណា ការរៀបចំពិធីបុណ្យអុំទូក កម្សាន្ត សប្បាយនៅតាមបណ្ដារាជធានីខេត្តនានាទូទាំងប្រទេស គឺអាចប្រព្រឹត្តទៅ បានតាមលទ្ធភាពជាក់ស្ដែង ដើម្បី បង្កភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋបង្កើនបរិយាកាសទេសចរណ៍ ក៏ដូចជាផ្ដល់ឱកាស នៃ ការរកប្រាក់ចំណូលដល់បងប្អូនប្រជាពលរដ្ឋ។ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង