Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

កម្ពុជាទទួលបានភ្ញៀវទេសចរជាង២០ម៉ឺននាក់នៅសប្ដាហ៍ទី២នៃខែកញ្ញានេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ចំនួនភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០២២ គឺមានចំនួន២០៣,៩២១នាក់ ក្នុងនោះភ្ញៀវជាតិ១៨៥,៤០៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៨,៥១៥នាក់។ តួលេខខាងលើ មានការកើនឡើងបន្តិចធៀបនឹងសប្តាហ៍កន្លងមក ជាមួយកំណើនប្រមាណ០.៦៣%។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ខេត្តព្រះសីហនុ ២៧,៥៩៤នាក់, ខេត្តកំពត ២៣,៣២៤នាក់, ខេត្តសៀមរាប ២៣,១៦៩នាក់, ខេត្តបាត់ដំបង ១៧,៥៧០នាក់, រាជធានីភ្នំពេញ ១៦,៤៧២នាក់, ខេត្តកែប ១២,៣៥៧នាក់, ខេត្តកំពង់ចាម ១១,១៩០នាក់ និង ខេត្តកំពង់ស្ពឺ ១០,៩៥៧នាក់។

ក្រសួងបញ្ជាក់ថា បើទោះបីជាអាកាសធាតុនៅតាមតំបន់មួយចំនួនបន្តមានភ្លៀងធ្លាក់ ប៉ុន្តែយើងសង្កេតឃើញចរន្តភ្ញៀវនាថ្ងៃអាទិត្យម្សិលម៉ិញដែលជាថ្ងៃកាន់បិណ្ឌវេនទី១ មានភាពផុសផុលច្រើន ហើយស្ថានភាពចរាចរណ៍នៅតាមផ្លូវជាតិសំខាន់ៗមួយចំនួន ក៏មានភាពមមាញឹកខ្លះផងដែរ។

ដោយឡែក នាឱកាសព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិនៅទីក្រុងហូជីមិញ (International Travel Expo HCMC 2022) កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាបានទទួលរង្វាន់ «ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេក្នុងទ្វីបអាស៊ី២០២២ និងជាគោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ី២០២២» ដែលផ្តល់ជូនពីស្ថាប័ន World Travel Awards ដែលមានទីស្នាក់ការកណ្ដាលនៅប្រទេសអង់គ្លេស។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង