សង្គម

518273698 1301724498626675 7954567666861320426 n
«ជនជាតិវៀតណាម»៤៣នាក់ ត្រូវបានសមត្ថកិច្ចបង្ក្រាប ករណីបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ព្រះសីហនុ៖ កម្លាំងជំនាញខេត្តព្រះសីហនុ បានធ្វើការចុះត្រួតពិនិត្យផ្ទះជួលចំនួន ២កន្លែង ស្ថិតនៅក្នុងក្រុមទី១៨ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ ការចុះត្រួតពិនិត្យនោះ កម្លាំងជំនាញបានរកឃើញជនបរទេសសរុបចំនួន ៤៣នាក់ (ស្រី ១៤នាក់) មានសញ្ជាតិវៀតណាម
Photo 4 2025 07 16 09 37 02
សមត្ថកិច្ចកម្ពុជាឆ្មក់ចុះបង្ក្រាប«ទីតាំងឆបោកអនឡាញ»ចំនួន២ទីតាំងក្នុងរាជធានីភ្នំពេញ ចាប់ខ្លួនមនុស្សជាង២០០នាក់
ភ្នំពេញ៖ សមត្ថកិច្ចកម្ពុជា កាលពីថ្ងៃទី ១៤ និងថ្ងៃទី១៥ កក្កដា ២០២៥ កន្លងទៅនេះ បានបើកយុទ្ធនាការ ចុះបង្ក្រាប«ទីតាំងឆបោកអនឡាញ» ចំនួន២ទីតាំងក្នុងរាជធានីភ្នំពេញ ហើយបានឃាត់ខ្លួនមនុស្សជាង២០០នាក់។ ក្នុងចំណោមអ្នកដែលត្រូវបានឃាត់ខ្លួន
518305290 742365488595955 2226352449810256200 n
កម្ពុជាប្រកាសយុទ្ធនាការបោសសម្អាត«ការឆបោក»តាមប្រព័ន្ធអនឡាញ ដើម្បីការពារសន្តិសុខ និង សុវត្ថិភាពសង្គម
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៤ កក្កដា បានដាក់ចេញយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការចូលរួមសកម្មភាពពីក្រសួង និងស្ថាប័នពាក់ព័ន្ធជាច្រើន ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមាន
Image 2025 07 15 16 06 32
អត្តពលិកក្រសួងមហាផ្ទៃ បានមេដាយសរុប៦២គ្រឿង ពីព្រឹត្តិការណ៍ប្រកួត«កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក» នៅអាម៉េរិក
ភ្នំពេញ៖ អត្តពលិកក្រសួងមហាផ្ទៃ បានមេដាយសរុប ៦២គ្រឿង​ រួមមានមេដាយមាស ២២គ្រឿង ប្រាក់ ២២គ្រឿង និងសំរឹទ្ធ ១៨គ្រឿង ពីការចូលរួមក្នុងព្រឹត្តិការណ៍ប្រកួត កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក (World Police & Fire Games) លើកទី២១ ឆ្នាំ២០២៥
517187995 1266306258177164 9097853871526920275 n
កម្លាំងជំនាញ រកឃើញ«កាំភ្លើង៥២ដើម និងវិទ្យុទាក់ទង៣គ្រឿង»ជាគ្រឿងសព្វាវុធពីសម័យសង្គ្រាម
កំពង់ធំ៖ ក្រុមការងារ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា - CMACបានរកឃើញកាំភ្លើងចំនួន ៥២ដើម និងវិទ្យុទាក់ទងចំនួន ៣គ្រឿង ដែលជាគ្រឿងសព្វាវុធនៅសេសសល់ពីសម័យសង្គ្រាម ខេត្តកំពង់ធំ។
517125624 1305182291612744 2994275308412639188 n
កងទ័ពកម្ពុជា-ថៃតានតឹងមួយប្រាវនៅប្រាសាទតាមាន់ធំដោយសារទាហានថៃរារាំងទេសចរខ្មែរ
កងទ័ពទាំងពីរ បានសម្រួលគ្នាបន្ធយភាពតានតឹង។ឧត្តរមានជ័យ៖ កងទ័ពកម្ពុជា-ថៃ នៅម៉ោងប្រមាណជិត២រសៀលថ្ងៃទី ១៥ កក្កដានេះ បានប៉ះទង្កិចគ្នាដោយសម្ដី និង រុញច្រានគ្នាមួយប្រាវនៅចំណុច ប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ក្រោយពីក្រុមទាហានប៉ារ៉ាថៃ
Img 9229
ក្រុមការងារសុខាភិបាល បន្តខិតខំពង្រឹង គាំទ្រសេវាសុខាភាពតាមព្រំដែនកម្ពុជា-ថៃ
ឧត្តរមានជ័យ៖ មន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញបន្តចុះពិនិត្យមណ្ឌលសុខភាព និងប៉ុស្ត៏សុខភាពចំនួន០៥ កន្លែង ជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ និងមួយកន្លែងមណ្ឌលសុខភាពនៅតំបន់សុវត្ថិភាព (គោកមន) ដើម្បីពិនិត្យ សម្រួល និងពង្រឹងសមត្ថភាពថែទាំសុខភាព
518381779 1228360979083740 5064839609912338370 n
អ្នកស្រុកសំឡូតនាំផ្លែ«ទុរ៉េន»ជាង៤តោនប្រគល់ជូនដល់កម្លាំងជួរមុខការពារព្រំដែនកម្ពុជា-ថៃ
បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ២ឃុំ ស្រុកសំឡូត ក្នុងខេត្តបាត់ដំបង នៅថ្ងៃទី ១៤ កក្កដាម្សិលមិញ បាននាំយកផ្លែទុរ៉េនប្រមាណជាង ៤តោន យកមកប្រគល់ជូនទីបញ្ជាការទិសទី១សម្រាប់ជួយដល់កម្លាំងជួរមុខការពារព្រំដែនកម្ពុជា ថៃ នៅទីបញ្ជាការដ្ឋានទិសទី១
Photo 2025 07 15 09 57 15
កន្លះឆ្នាំនេះ ច្រកចេញចូលតែមួយខេត្តប៉ៃលិន បម្រើពលរដ្ឋបានជាង២ម៉ឺនសេវា បានចំណូលជាង១ពាន់លានរៀល
ប៉ៃលិន៖ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ អង្គភាពច្រកចេញចូលតែមួយខេត្តប៉ៃលិន បានផ្តល់សេវាជូនប្រជាពលរដ្ឋចំនួន២៣.៤៧៥សេវា ទទួលបានចំណូលសរុបជាង១.១៣៤លានរៀល។ នេះបើតាមរបាយការណ៍ផ្ដល់មកក្រុមព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។ ចំនួននេះ
Photo 2025 07 14 20 45 04
រដ្ឋមន្រ្តីមហាផ្ទៃ ចាត់ទុកការពង្រឹងច្បាប់ទម្លាប់ និងអនុវត្តតាមលិខិតបទដ្ឋាន ជាគ្រឹះធ្វើឱ្យស្ថាប័នរឹងមាំ និងមាននិរន្តរភាព
ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានមានប្រសាសន៍ថា គ្រឹះដែលធ្វើឱ្យស្ថាប័នរឹងមាំពីមួយអាណត្តិ ទៅមួយអាណត្តិប្រកបដោយនិរន្តរភាព គឺការពង្រឹងច្បាប់ទម្លាប់និងការអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តជាចាំបាច់។
192575982 1624448837747016 2171494149674326562 n
កម្ពុជា រងព្យុះទី៥ ឈ្មោះ ណារី អាចមានភ្លៀងធ្លាក់ ផ្គររន្ទះនិងខ្យល់កន្ត្រាក់
ភ្នំពេញ៖ កម្ពុជារងព្យុះទី៥ ឈ្មោះ ណារី (Nari) T2505 ក្នុងឆ្នាំ២០២៥ មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពនេះ អាចបណ្តាលឲ្យកម្ពុជាអាចមានភ្លៀងធ្លាក់ ផ្គររន្ទះនិងខ្យល់កន្ត្រាក់
Photo 6 2025 07 15 09 39 53
កសិករដាំដុះបន្លែក្នុងផ្ទះសំណាញ់ចំនួន ១៣គ្រួសារ ក្លាយជាកម្លាំងផលិតបន្លែដ៏សកម្មបំផុតនៅក្នុងសហគមន៍ នៅបាត់ដំបង
បាត់ដំបង៖ កសិករដាំដុះបន្លែក្នុងផ្ទះសំណាញ់ចំនួន ១៣គ្រួសារ ក្លាយជាកម្លាំងផលិតបន្លែដ៏សកម្មបំផុតនៅក្នុងសហគមន៍ ក្នុងគម្រោងកាត់បន្ថយភាពក្រីក្ររបស់ធនាគារ ARDB នៅបាត់ដំបង។ គម្រោងនេះត្រូវបានតភ្ជាប់ជាមួយគ្រប់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្ម