681 ezgif.com resize
Swift cc time

កម្លាំងជំនាញ រកឃើញ«កាំភ្លើង៥២ដើម និងវិទ្យុទាក់ទង៣គ្រឿង»ជាគ្រឿងសព្វាវុធពីសម័យសង្គ្រាម

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កំពង់ធំ៖ ក្រុមការងារ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា - CMACបានរកឃើញកាំភ្លើងចំនួន ៥២ដើម និងវិទ្យុទាក់ទងចំនួន ៣គ្រឿង ដែលជាគ្រឿងសព្វាវុធនៅសេសសល់ពីសម័យសង្គ្រាម ខេត្តកំពង់ធំ។

យោងតាមមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានឲ្យដឹងថា កម្លាំងជំនាញអង្គភាព CMAC នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានបន្តបោសសម្អាតសំណល់សង្គ្រាមនៅភូមិទូកពីរ ឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ក្នុងអំឡុងការបោសសម្អាតនេះ ក្រុមការងារ បានរកឃើញកាំភ្លើងចំនួន ៥២ដើម និងវិទ្យុទាក់ទងចំនួន ៣គ្រឿង ដែលជាគ្រឿងសព្វាវុធនៅសេសសល់ពីសម័យសង្គ្រាម។

អង្គភាព CMAC បានបន្ថែមថា សកម្មភាពនេះ ជាផ្នែកមួយនៃការប្តេជ្ញារបស់ CMAC ក្នុងការប្រែក្លាយដីអតីតៈសមរភូមិឱ្យក្លាយជាតំបន់កសិកម្មដ៏មានសុវត្ថិភាព និងអាចប្រើប្រាស់បានវិញសម្រាប់ការអភិវឌ្ឍន៍ជីវភាពប្រជាពលរដ្ឋ៕


Khcct banner

អត្ថបទទាក់ទង