681 ezgif.com resize
Swift cc time

កម្ពុជាប្រកាសយុទ្ធនាការបោសសម្អាត«ការឆបោក»តាមប្រព័ន្ធអនឡាញ ដើម្បីការពារសន្តិសុខ និង សុវត្ថិភាពសង្គម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៤ កក្កដា បានដាក់ចេញយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការចូលរួមសកម្មភាពពីក្រសួង និងស្ថាប័នពាក់ព័ន្ធជាច្រើន ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមាន ប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ការប្រកាសនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានសង្កេតឃើញថា បច្ចុប្បន្នសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) បាននិងកំពុងបង្កការគំរាមកំហែងនិងអសន្តិសុខក្នុងពិភពលោកនិងតំបន់ ហើយកម្ពុជា ក៏មានក្រុមឧក្រិដ្ឋជនបរទេសបានជ្រៀតចូលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ យុទ្ធនាថ្មីនេះ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមាន ប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

រាជរដ្ឋាភិបាលដាក់ចេញបទបញ្ជា ដោយមានការចូលរួមអនុវត្តដោយអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គណៈកម្មាធិការជាតិសន្តិសុខលម្អសមុទ្រ ក្រសួងយុត្តិធម៌ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាក់ព័ន្ធផ្សេងៗជាដើម។

បើតាមរាជរដ្ឋាភិបាលកម្ពុជា បទបញ្ជាននេះ ត្រូវអនុវត្តការពារកុំឲ្យមានជនបរទេសចូលមកខុសច្បាប់ ការលួចឆ្លងដែនចូលតាមព្រំដែនគោក និងផ្លូវទឹកខុសច្បាប់ អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចាប់ជំរិត ធ្វើទារុណកម្ម បង្ខាំងមនុស្ស ជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ ជួញដូរ រក្សាទុក និងប្រើប្រាស់អាវុធ និងគ្រឿងញៀនខុសច្បាប់ជាដើម។

រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ច្បាស់ថា រាល់សមត្ថកិច្ច អាជ្ញាធរ ពីក្រសួង និងស្ថានប័នណា ដែលមិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្ត ក្នុងរូបភាពណាមួយ នឹងត្រូវផ្លាស់ប្តូរ ឬបញ្ចប់មុខតំណែងតែម្តង៕

Khcct banner

អត្ថបទទាក់ទង