បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ២ឃុំ ស្រុកសំឡូត ក្នុងខេត្តបាត់ដំបង នៅថ្ងៃទី ១៤ កក្កដាម្សិលមិញ បាននាំយកផ្លែទុរ៉េនប្រមាណជាង ៤តោន យកមកប្រគល់ជូនទីបញ្ជាការទិសទី១សម្រាប់ជួយដល់កម្លាំងជួរមុខការពារព្រំដែនកម្ពុជា ថៃ នៅទីបញ្ជាការដ្ឋានទិសទី១ បន្ទាយមានជ័យ។ក្រៅពីផ្លែទុរេនជាង៤តោន និង បន្លែផ្លែឈើជាច្រើនប្រភេទផងដែរ។
លោក ឈិម ព្រឿង មេឃុំសំឡូត និង លោក វិត រ៉េត មេឃុំស៊ុង បានគូសបញ្ជាក់ថា ផ្លែទុរេន និងបន្លែផ្លែឈើជាច្រើនប្រភេទនដែននាំយកមកប្រគល់ជូនទីបញ្ជាការទិសទីបន្ទាយមានជ័យ នៅពេលនេះគឺបងប្អូនប្រជាពលរដ្ឋក្នុងឃុំសំឡូត ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ដែលបានបង្កបង្កើនផលដោយខ្លួនឯង ហើយបានប្រមូលគ្នាយកមកប្រគល់ជូនទិសទី១បន្ទាយមានជ័យដើម្បីយកទៅចែកជូនដល់កម្លាំងជួរមុខ។
លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ និងមេបញ្ជាការទិសទី១បន្ទាយមានជ័យមានប្រសាសន៍ថ្លែងអំណគុណ ចំពោះបងប្អូនប្រជាពលរដ្ឋ២ឃុំមានឃុំសំឡូត និងឃុំស៊ូង ស្រុកសំឡូតបាននាំយកផ្លែទុរេនជាង៤តោន និងបន្លែផ្លែឈើជាច្រើនមុខ ដើម្បីយកទៅប្រគល់ជូនកម្លាំងជួរដែលកំពុងការពារខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យ ការពារបូរណៈភាពទឹកដី និង មាតុភូមិកម្ពុជាអោយបានគង់វង់មិនអោយប្រទេសជិតខាងរំលោភបំពានបានឡើយ៕