681 ezgif.com resize
Swift cc time

កសិករដាំដុះបន្លែក្នុងផ្ទះសំណាញ់ចំនួន ១៣គ្រួសារ ក្លាយជាកម្លាំងផលិតបន្លែដ៏សកម្មបំផុតនៅក្នុងសហគមន៍ នៅបាត់ដំបង

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

បាត់ដំបង៖ កសិករដាំដុះបន្លែក្នុងផ្ទះសំណាញ់ចំនួន ១៣គ្រួសារ ក្លាយជាកម្លាំងផលិតបន្លែដ៏សកម្មបំផុតនៅក្នុងសហគមន៍ ក្នុងគម្រោងកាត់បន្ថយភាពក្រីក្ររបស់ធនាគារ ARDB នៅបាត់ដំបង។ គម្រោងនេះត្រូវបានតភ្ជាប់ជាមួយគ្រប់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាបាននូវការគ្រប់គ្រងបច្ចេកទេសដាំដុះ និងទីផ្សារពេញលេញ។

យោងតាមឆាណែល ARDB បានឱ្យដឹងថា គ្រួសារកសិករ ទាំង ១៣ នេះ មកពីឃុំ និងស្រុកផ្សេងៗគ្នាក្នុងខេត្តបាត់ដំបង ហើយមួយចំនួនធ្លាប់បានចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ។ បច្ចុប្បន្ន ពួកគាត់បានក្លាយជាកម្លាំងផលិតបន្លែដ៏សកម្មបំផុតនៅក្នុងសហគមន៍ ក្រោមគម្រោងកាត់បន្ថយភាពក្រីក្រ ដែលគាំទ្រដោយធនាគារ ARDB។គម្រោងនេះមានគោលដៅចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងបរិយាប័ន្នហិរញ្ញវត្ថុ ក៏ដូចជាកាត់បន្ថយភាពក្រីក្រ។

បើតាមប្រភពដដែល គម្រោងកាត់បន្ថយភាពក្រីក្រនេះ គឺជាគំនិតផ្តួចផ្តើមរបស់លោកកៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB។ គម្រោងនេះបានចាប់ផ្តើមសាងសង់ផ្ទះសំណាញ់នៅខែវិច្ឆិកា ឆ្នាំ២០២៤ និងបានបញ្ចប់ការសាងសង់នៅអំឡុងខែឧសភា ឆ្នាំ២០២៥។ សរុបមានផ្ទះសំណាញ់ចំនួន ៥២ ខ្នង ដោយ គ្រួសារកសិករក្រីក្រ ចំនួន ១៣ គ្រួសារបានចូលរួម ហើយក្នុង ១ គ្រួសារ ទទួលបាន ៤ ខ្នងផ្ទះសំណាញ់។

គួរបញ្ជាក់ថា លោក កៅ ថាច និងសហការី នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ គ្រួសារកសិករ ចំនួន ១៣ គ្រួសារ ដែលជាអ្នកដាំដុះបន្លែក្នុងផ្ទះសំណាញ់ សរុបចំនួន ៥២ ខ្នងផ្ទះ ស្ថិតនៅឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងបានជំរុញឱ្យបង្កើនចំនួនគ្រួសារអ្នកផលិតបន្ថែមទៀត ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនៅជនបទ៕


Khcct banner

អត្ថបទទាក់ទង