681 ezgif.com resize
Swift cc time

កងទ័ពកម្ពុជា-ថៃតានតឹងមួយប្រាវនៅប្រាសាទតាមាន់ធំដោយសារទាហានថៃរារាំងទេសចរខ្មែរ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កងទ័ពទាំងពីរ បានសម្រួលគ្នាបន្ធយភាពតានតឹង។

ឧត្តរមានជ័យ៖ កងទ័ពកម្ពុជា-ថៃ នៅម៉ោងប្រមាណជិត២រសៀលថ្ងៃទី ១៥ កក្កដានេះ បានប៉ះទង្កិចគ្នាដោយសម្ដី និង រុញច្រានគ្នាមួយប្រាវនៅចំណុច ប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ក្រោយពីក្រុមទាហានប៉ារ៉ាថៃ រារាំងភ្ញៀវទេសចរកម្ពុជា មិនឲ្យឡើងទៅទស្សនាប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា។

តាមរយៈវីដេអូដែលបានចែកចាយតាមបណ្តាញសង្គម គេឃើញកងទ័ពថៃបានប្រើប្រាស់សម្តីធ្ងន់ៗ ហើយបានរារាំងស្ត្រីម្នាក់ម្នាក់ដែលជាអ្នកទេសចរមិនឲ្យឡើងទៅទស្សនា ប្រាសាទតាមាន់ធំរហូតមានការ ប៉ះទង្កិចគ្នាដោយសម្ដី និង រុញច្រានគ្នាមួយប្រាវ តែមិនមានការផ្ទុះអាវុធដាក់គ្នានោះទេ។ 

ក្រោយពីហេតុការណ៍នេះ កងទ័ពកម្ពុជាបានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីការងារសុវត្តិភាពពលរដ្ឋកម្ពុជាពីការស្រែកប្រមាថពីក្រុមកងទ័ពថៃ ហើយមេបញ្ជាការទាំងពីរបានជួបគ្នា ដើម្បីបន្ធូរស្ថានការណ៍។ស្ថានភាពនៅប្រាសាទតាមាន់ធំនៅពេលនេះ បានស្ងប់ស្ងាត់ទៅវិញហើយ៕

Khcct banner

អត្ថបទទាក់ទង