រដ្ឋមន្រ្តីមហាផ្ទៃ អំពាវនាវស្ថាប័នរដ្ឋ ឯកជន និងអ្នកល្បីក្នុងបណ្ដាញសង្គម ចូលរួមចលនាផ្សព្វផ្សាយវីដេអូស្ដីពីការបញ្ចៀសកុមារពីគ្រោះថ្នាក់ចរាចរណ៍ និងការលង់ទឹក
ភ្នំពេញ៖ វីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវីដេអូណែនាំស្តីពីការបង្ការការលង់ទឹក ត្រូវបានប្រារព្ធពិធីផ្សព្វផ្សាយ ក្រោមអធិបតីភាពលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក