681 ezgif.com resize
Swift cc time

ទីលាន«ទុកដាក់សំរាម»ក្រុងបាវិត សម្រេចការសាងសង់រួចរាល់ ១០០%​ ជាមួយក្តីរំពឹងជួយលើកកម្ពស់សោភពភាពក្រុងបាវិត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ស្វាយរៀង៖ អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមប្រកបដោយអនាម័យនៅក្រុងបាវិត បាននបញ្ចប់​ការងារសាងសង់ទាំងស្រុង និងរួចរាល់១០០%​ កាលពីចុងឆ្នាំ២០២៥​ថ្មីៗនេះ។អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិត មានសមត្ថភាពស្តុកសំរាបបាន ៦៣២​ ៧៨៤ ម៉ែត្រគូប។នេះបើយោងតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសារធាណការ និងដឹកជញ្ជូន។

អនុគម្រោងសាងសង់​ទីលាន​ទុកដាក់សំរាមក្រុងបាវិត សាងសង់នេះមានផ្ទៃ​ដីទំហំ ២១ ហិកតា ស្ថិតនៅភូមិ​ច្រកម្ទេស​ សង្កាត់ច្រកម្ទេស​ ក្រុងបាវិត​ ខេត្តស្វាយរៀង បានប្រារព្ធបើកការដ្ឋានការកាលពីព្រឹកថ្ងៃទី៣១​ ខែមករា​ ឆ្នាំ​២០២៥។គម្រោងបែងចែក​ដីប្រើប្រាស់ជា ២ផ្នែកធំៗ។ផ្នែកទី១. សាងសង់រណ្តៅចាក់សំរាមចំនួន៥ រណ្តៅ និងប្រព័ន្ធគ្រប់គ្រង​ទឹកកខ្វក់​ចេញពីសំណល់ ។ផ្នែកទី២. សាងសង់ប៉ុស្តិសន្តិសុខ និងស្លាកសញ្ញាគម្រោង ធុងស្តុកសំណល់រាវនិង ស្ពានថ្លឹងទម្ងន់ និងការិយាល័យ ផ្លូវចូលទីតាំងគម្រោង និងផ្លូវក្នុងទីតាំងគម្រោង ប្រព័ន្ធលូបង្ហូរ អណ្តូងត្រួតពិនិត្យគុណភាពទឹក កន្លែង​ចំណត កន្លែងចែកចាយ និងផ្គត់ផ្គង់អគ្គិសនី អគាររដ្ឋបាល កន្លែងទទួលអាហារ និងកន្លែងសម្រាក កន្លែង​ញែកសំរាម កន្លែងរៀបចំធ្វើជីកំប៉ុស ធុងទឹកភ្លៀង កន្លែងផលិតហ្គាស ស្រះទឹកភ្លៀង ទីកន្លែងបន្ថែមសម្រាប់​ទីលានញែក​សំរាម កន្លែងសម្អាតរថយន្ត របង និងសួនច្បារដែលមានដាំដើម​ឈើជាដើម។

ការអនុវត្តនៃគម្រោងខាងលើនេះ​ នឹងបានចូលរួមលើកកម្ពស់សោភណភាព​ក្រុងបាវិត ក្នុងការប្រកួតប្រជែងទីក្រុងស្អាត ដោយប្រែក្លាយទីក្រុងទៅជា​មជ្ឈមណ្ឌលសេដ្ឋកិច្ចតាមរយៈកែលម្អហេដ្ឋារចនាសម្ព័ន្ធបរិស្ថានក្រុង និងពង្រឹងសមត្ថភាព​ស្ថាប័ន​របស់អាជ្ញាធរខេត្ត និងមូលដ្ឋាន៕


Khcct banner

អត្ថបទទាក់ទង