681 ezgif.com resize
Swift cc time

អាជ្ញាធរភ្នំពេញដាក់ផែនការសម្អាត Online Scam ឱ្យអស់ពីរាជធានីត្រឹមថ្ងៃទី ៣០មិនាឆ្នាំនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ 

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ផែនការយ៉ាងម៉ឹងម៉ាត់ឱ្យកងកម្លាំងមានសមត្ថកិច្ច និង អាជ្ញាធរខណ្ឌទាំង១៤ធ្វើយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM) ឱ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ពោលគឺសម្អាតឱ្យអស់ត្រឹមថ្ងៃទី៣០ ខែមិនាឆ្នាំ២០២៦នេះ។

ថ្លែងក្នុងកិច្ចប្រជុំដកស្រង់បទពិសោធន៍លើការងារ លោក ឃួង ស្រេង បានអះអាងថា នៅរាជធានីភ្នំពេញមានអគារខ្ពស់ៗចាប់ពី៧ជាន់ឡើងទៅ ជិត ៤០០០អគារ ដូច្នេះឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះស្រង់ស្ថិតិ អ្នករស់នៅក្នុងខុនដូ និង អ្នកស្នាក់នៅប្រមូលផ្ដុំ«រួម» តាមបុរីឱ្យបានច្បាស់លាស់ ដើម្បីឈានទៅបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM) ឱ្យអស់ពីក្នុងមូលដ្ឋាន ដែលលោកថា នេះជាយុទ្ធនាការបោសសម្អាតឱ្យអស់។

បើតាមលោកអភិបាលរាជធានីរូបនេះ បន្តថា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេចទទួលយកសេដ្ឋកិច្ចពណ៌ ស មិនទទួលយក សេដ្ឋកិច្ចពណ៌ប្រផេះ និងខ្មៅ ដាច់ខាត។ដូច្នេះត្រូវរួមគ្នាដោយភាពម៉ឺងម៉ាត់បំផុត ដើម្បីបង្ក្រាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM) ឱ្យអស់ត្រឹមថ្ងៃ៣០ ខែមិនាឆ្នាំ២០២៦ខាងមុខនេះ។លោកថា មេបទល្មើស ONLINE SCAMSនេះ ពួកគេជាពួកIT ដែលទៀមទាឱ្យកម្លាំង និងអាជ្ញាធរទាំង១៤ខណ្ឌ អនុវត្តការងារនេះ ដោយភាពម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត ដើម្បីមុខមាត់ប្រទេសជាតិ។

ក្រៅពីការប្តេជ្ញាចិត្តយ៉ាងមោះមុត លោកជំរុញឱ្យ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ ក៏ត្រូវ បង្ក្រាបល្បែងស៊ីសងគ្រប់បករភេទ រក្សាសន្តិសុខ សុវត្ថិភាព និងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ តាមផ្សារនានា ក៏ត្រូវតែយកចិត្តទុកដាក់រៀបចំឱ្យបានស្អាត ដែលសកម្មភាពនេះ ប្រជាពលរដ្ឋដ៏ច្រើនលើសលប់គាំទ្រខ្លាំងណាស់៕

Khcct banner

អត្ថបទទាក់ទង