សហភាពអឺរ៉ុបប្រចាំកម្ពុជា បានផ្តល់ជំនួយមនុស្សធម៌«សម្ភារចំបាច់ជាង ៣០តោន» រួមមាន៖ តង់ កញ្ចប់សម្ភារអនាម័យ ធុងទឹកស្អាត និងអំពូលដោយពន្លឺព្រះអាទិត្យ ប្រគល់ជូនអាជ្ញាធរមូលដ្ឋានក្នុងខេត្ត ឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប និងព្រះវិហារ ដើម្បីចែកចាយបន្តជូនដល់គ្រួសារភៀសសឹក។
លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោកវេជ្ជបណ្ឌិត Anirban Chatterjee នាយករងយូនីសេហ្វកម្ពុជា លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅជំរំភៀសសឹកមួយក្នុងខេត្តបន្ទាយមានជ័យ។ នៅទីនោះ មានក្រុមគ្រួសារ និងកុមាររាប់រយនាក់ដែលរងផលប៉ះពាល់ដោយសារវិបត្តិព្រំដែន កំពុងទទួលបានជំនួយចាំបាច់ ក្រោមការឧបត្ថម្ភគាំទ្រពីសហភាពអឺរ៉ុប (EU)។
សហភាពអឺរ៉ុបប្រចាំកម្ពុជា បានឲ្យដឹងថា សម្ភារចាំបាច់ជាង ៣០ តោន រួមមាន៖ តង់ កញ្ចប់សម្ភារអនាម័យ ធុងទឹកស្អាត និងអំពូលដោយពន្លឺព្រះអាទិត្យ ត្រូវបានប្រគល់ជូនអាជ្ញាធរមូលដ្ឋានក្នុងខេត្ត ឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប និងព្រះវិហារ ដើម្បីចែកចាយបន្តជូនដល់គ្រួសារភៀសសឹក។
ជំនួយទាំងនេះមានសារៈសំខាន់ណាស់ក្នុងការការពារប្រជាពលរដ្ឋជាង ១៥,០០០ នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ដោយជួយកាត់បន្ថយហានិភ័យសុខភាព និងធានាថាពួកគេមានទឹកស្អាតប្រើប្រាស់ អនាម័យ និងបន្តការសិក្សាក្នុងអំឡុងពេលដ៏លំបាកនេះ។
តាមរយៈការគាំទ្រពី EU Civil Protection & Humanitarian Aid និង European Union in Cambodia UNICEF នៅតែបន្តប្តេជ្ញាចិត្តជួយដល់កុមារ និងគ្រួសារគ្រប់រូបដែលរងផលប៉ះពាល់ពីវិបត្តិនេះ៕