ព័ត៌មានជាតិ

Img 2368
ខេត្តព្រះសីហនុ ត្រៀមរៀបចំ«ព្រឹត្តិការណ៍កម្សាន្ត»ជាច្រើន ដើម្បីអបអរបុណ្យឆ្លងឆ្នាំសកល
ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយវិស័យឯកជន នឹងត្រៀមរៀបចំព្រឹត្តិការណ៍កម្សាន្តសប្បាយជាច្រើនដូចជា ការប្រគំតន្ត្រី អមដោយ ការតាំងពិព័រណ៍ផលិតផលនានា ព្រមទាំងមានការអុជកាំជ្រួច និងបង្ហោះគោម នៅតាមគោលដៅមួយចំនួន ដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល
Photo 2024 12 30 12 56 49
ព្រឹត្តិការណ៍«សាទរកម្ពុជា»នឹងប្រារព្ធឡើងចាប់ពីម៉ោង៣រសៀលថ្ងៃទី៣១ ធ្នូ ដល់ឆ្លងឆ្នាំសាកល ២០២៥
ភ្នំពេញ៖ គណៈកម្មការរៀបចំព្រឹត្តិការណ៍«សាទរកម្ពុជា»នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៤ បានចេញសេចក្ដីជូនដំណឹងឱ្យដឹងថា ព្រឹត្តិការណ៍ «សាទរកម្ពុជា» ឬ «Celebrating Cambodia» នឹងប្រារព្ធឡើងនៅវេលាអស្ដង្គតចាប់ពីម៉ោង ៣រសៀល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
V3 1 (1)
កម្ពុជានឹង«ចុះត្រជាក់» ចាប់ពីថ្ងៃទី៣០ ធ្នូ-១ មករា
ភ្នំពេញ៖ របបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គកម្ពុជា និងឈូងសមុទ្រថៃ បានថយឥទ្ធិពល។ ស្ថានភាពបែបនេះនឹងធ្វើឱ្យប្រទេសកម្ពុជា អាចចុះត្រជាក់ ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។
122801
ស្រ្តីជនជាតិហ្វីលីពីន១៣រូប«ពពោះជំនួស»ខុសច្បាប់នៅកម្ពុជាត្រលប់ទៅហ្វីលីពីនក្រោយជួយសម្រួលពីហ្វីលីពីន
ភ្នំពេញ៖ ស្រ្តីជនជាតិហ្វីលីពីនទាំង១៣នាក់ ដែលបានពពោះជំនួសខុសច្បាប់នៅកម្ពុជា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានដល់ហ្វីលីពីនដោយសុវត្ថិភាព ក្រោយមានការស្នើសុំរបស់ស្ថានទូតហ្វីលីពីន និងដោយមានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា។បើយោងតាមសេចក្តីប្រកាស​នៃ
11
កម្ពុជា«បញ្ចុះតម្លៃទិដ្ឋាការ»អេឡិចត្រូនិកប្រភេទទេសចរ និង ធម្មតា
ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា ណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ឱ្យកែលម្អ និង សម្រួលនីតិវិធីក្នុងការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និង ប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង Ecosystem តែមួយរបស់រាជរដ្ឋាភិបាល និង បញ្ចុះតម្លៃទិដ្ឋាការ អេឡិចត្រូនិក(e-Visa)
471482453 1030650138865233 5233416217713492203 n
ក្រសួងការងារចុះMOUជាមួយជប៉ុនលើការបញ្ជូននិងទទួលយក«កម្មសិក្សាការី និងពលករខ្មែរ»ទៅជប៉ុន
រូបភាព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងរដ្ឋបាលខេត្តមីយ៉ាហ្កិ ប្រទេសជប៉ុន បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរួមគ្នា ស្ដីពី«ការលើកកម្ពស់ការបញ្ជូន និងការទទួលយកកម្មសិក្សាការី និងពលករខ្មែរ»
471246220 606709045059481 5726896096562610615 n
អាកាសចរណ៍ធំបំផុតទី២របស់កូរ៉េខាងត្បូង ចាប់ផ្តើមហោះហើរត្រង់មកកម្ពុជាជាផ្លូវការឡើងវិញ
រូបភាព៖ ក្រសួងព័ត៌មានភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines ធំបំផុតទី២របស់ប្រទេសកូរ៉េខាងត្បូង នឹងចាប់ផ្តើមហោះហើរត្រង់មកកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ ខេត្ដសៀមរាប ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤
Photo 2024 12 27 05 50 52
រាជរដ្ឋាភិបាលនឹងបង្កើត ស្ថានទូតកម្ពុជា ប្រចាំប្រទេសទីម័រឡេស្ដេ មាននិវេសនដ្ឋាន នៅទីក្រុងឌីលី
ភ្នំពេញ៖ រាជរដ្ឋាភិបាលសម្រេចបង្កើត ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសទីម័រឡេស្ដេ ដែលមាននិវេសនដ្ឋាន នៅទីក្រុងឌីលី។ ស្ថានឯកអគ្គរាជទូតនេះ ត្រូវដឹកនាំដោយប្រធានបេសកកម្ម ០១រូប ដែលមានឋានៈជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព។
471559830 987652140056787 4321348996079248183 n
កម្ពុជាបណ្តេញជនជាតិវៀតណាម ២១នាក់ ពាក់ព័ន្ធករណីលួចធ្វើការងារខុសច្បាប់
ភ្នំពេញ៖ អគ្គនាយកអន្តោប្រវេសន៍ នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២៤ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២១នាក់ (ស្រី៨នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង
X36 copy
សម្លៀកបំពាក់ជាប់ចំណាត់ថ្នាក់ទី១ជាមុខទំនិញដែលកម្ពុជានាំចេញច្រើនជាងគេរយៈពេល១១ខែនេះ
ភ្នំពេញ៖ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤នេះ មុខទំនិញដែលកម្ពុជានាំចេញទៅកាន់ទីផ្សារពិភពលោកច្រើនជាងគេគឺសម្លៀកបំពាក់ ក្នុងទឹកប្រាក់ចំនួន ៨,៩៤ប៊ីលានដុល្លារអាម៉េរិក កើនឡើង ២៥,៨៤% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។
X35 copy
ម្ហូបអាហារនិងផលិតផលសក្តានុពលខ្មែរគ្រោងនឹងដាក់តាំងបង្ហាញនៅជប៉ុននាចុងខែកុម្ភៈឆ្នាំក្រោយ
(តូក្យូ, ជប៉ុន)៖ កម្ពុជាគ្រោងនឹងរៀបចំតាំងបង្ហាញម្ហូបអាហារខ្មែរ (Cambodia Foods Show) នៅស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ក្នុងគោលបំណងផ្សព្វផ្សាយអំពីម្ហូបអាហារខ្មែរ និងផលិតផលសក្តានុពលខ្មែរ
X34 copy
ឱសថស្ថានមួយកន្លែងលក់ឱសថដែលមានការក្លែងបន្លំកាលបរិច្ឆេទប្រើប្រាស់
ភ្នំពេញ៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ បានចាត់តាំងមន្ត្រីជំនាញដើម្បីចុះពិនិត្យស្រាវជ្រាវជាបន្ទាន់ដល់ទីតាំង ឱសថស្ថានរស្មីអូឡាំពិកថ្មី ដែលលក់ឱសថមានការកែប្រែកាលបរិច្ឆេទប្រើប្រាស់ ដោយបានកែប្រែកាលបរិច្ឆេទពីខែ/ឆ្នាំ ០១/២០២៥