Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជា និងចិន សម្ពោធកម្មវិធី «ប្រយោគបុរាណចិន ដែលលោក ស៊ី ជីនពីង ចូលចិត្ត» ដើម្បីជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនរវាងប្រទេសទាំងពីរ

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កម្មវិធី «ប្រយោគបុរាណចិន ដែលលោក ស៊ី ជីនពីង ចូលចិត្ត» នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ត្រូវបានរៀបចំសម្ពោធការចាក់ផ្សាយ ក្នុងឱកាសដែល លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ។

សម្តេច ហ៊ុនសែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតដើម្បីសម្តែងការអបអរសាទរចំពោះការចាក់ផ្សាយកម្មវិធីនេះនៅកម្ពុជា ព្រមទាំងបង្ហាញនូវសេចក្តីសោមនស្សរីករាយដោយមើលឃើញថា កម្មវិធី«ប្រយោគបុរាណចិនដែលលោក ស៊ី ជិនពីង ចូលចិត្ត» នឹងបំពេញបន្ថែមនូវថាមពលវប្បធម៌ទៅក្នុងការពង្រឹងមិត្តភាពនិងការប្រាស្រ័យទាក់ទងរបស់ភាគីទាំងពីរ ក៏ដូចជាបំផុសគំនិតសម្រាប់ដោះស្រាយបញ្ហាចំណុចក្ដៅដែលពិភពលោកកំពុងប្រឈម ។ សម្ដេចជឿជាក់ថា ព្រឹត្តិការណ៍ថ្ងៃនេះនឹងបង្កើតជាស្ពានថ្មីមួយទៀតសម្រាប់ប្រទេសទាំងពីរ កម្ពុជានិងចិនក្នុងការពង្រឹងការយល់ដឹងនិងបង្កើនទំនុកចិត្តទៅវិញទៅមកព្រមទាំងជំរុញទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិនឱ្យមានការអភិវឌ្ឍប្រកបដោយស្ថិរភាពនិងយូរអង្វែង ។

លោក នេត្រ ភក្ត្រា , រដ្ឋមន្ត្រីក្រសួងព័ត៌មាន 

ក្នុងថ្ងៃសម្ពោធកម្មវិធីនេះ លោក នេត្រ ភក្ត្រា បានលើកឡើងថា តាមរយៈកម្មវិធី «ប្រយោគបុរាណចិនដែលឯកឧត្តម ស៊ី ជីនភីង ចូលចិត្ត» នេះ កម្ពុជា អាចបន្តរៀនពីគំនិតអភិវឌ្ឍន៍របស់ប្រទេសចិន និងលើកកម្ពស់ការផ្លាស់ប្តូរផ្នែកប្រព័ន្ធផ្សព្វផ្សាយរវាងប្រទេសទាំងពីរ ព្រមទាំងកត់ត្រានូវការអនុវត្តជាក់ស្តែងរវាងកម្ពុជានិងចិន ក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ការរួមគ្នាកសាងច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា និងច្រករបៀងត្រីនិងអង្ករ ដើម្បីបង្កើននូវការផ្លាស់ប្តូរវប្បធម៌ក្នុងវិស័យជាច្រើនរវាងប្រទេសទាំងពីរ សម្រាប់ជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។ 

បណ្ឌិត សុខ ទូច, ប្រធានរាជបណ្ឌិត្យសភាកម្ពុជា

បន្ថែមពីនេះ បណ្ឌិត សុខ ទូច បានថ្លែងថា រាជបណ្ឌិត្យសភាកម្ពុជានឹងធ្វើការផ្លាស់ប្តូរវប្បធម៌កាន់តែស៊ីជម្រៅជាមួយមជ្ឈដ្ឋាននានារបស់ប្រទេសចិន ដើម្បីផ្តល់ជាវេទិកាផ្លាស់ប្តូរកាន់តែធំទូលាយចំពោះប្រជាជននៃប្រទេសទាំងពីរ ជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនកម្ពុជានិងចិន ឱ្យឡើងដល់កម្រិតខ្ពស់ និងរួមចំណែកចារទំព័រថ្មីនៃទំនាក់ទំនងមេត្រីភាពរវាងប្រទេសទាំងពីរឱ្យកាន់តែត្រចះត្រចង់ រឹងមាំ មានស្ថិរភាព និងភាពធន់។

លោក Shen Haixiong , អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន

នៅក្នុងឱកាសនេះ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក និងនិពន្ធនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានថ្លែងថា ប្រទេសចិននិងកម្ពុជាជាមិត្តដែកថែបដែលតែងតែរួមសុខរួមទុក្ខ និងជួយយកអាសាគ្នាទៅវិញទៅមក ចែករំលែកសុខទុក្ខ និងជួយគ្នាទៅវិញទៅមក។ ស្របជាមួយនឹងកិច្ចសហប្រតិបត្តិការលើគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ"នៃប្រទេសទាំងពីរ ក៏ដូចជាការកសាងសហគមន៍រួមជោគវាសនាចិន-កម្ពុជាបន្ត មានភាពកាន់តែស៊ីជម្រៅ ។ ចំណែកឯ ក្នុងវីដេអូរបស់ លោក Wang Wenbin លោកសង្ឃឹមថា ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរ នឹងសហការគ្នាឱ្យបានកាន់តែជិតស្និទ្ធថែមទៀត ក្នុងការរៀបចំសកម្មភាពផ្លាស់ប្តូរប្រជាជននិងប្រជាជនដ៏សម្បូរបែប ដើម្បីលើកកម្ពស់ការយល់ចិត្តគ្នា និងភាពស្និទ្ធស្នាលរវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង និងរួមចំណែកថ្មីក្នុងការកសាងសហគមន៍រួមវាសនារវាងជោគវាសនារួមចិននិង-កម្ពុជាក្នុងយុគសម័យថ្មី។

លោក Wang Wenbin

គួរបញ្ជាក់ថា កម្មវិធីនេះ ត្រូវបានរៀបចំដោយ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងសហការជាមួយ ក្រសួងព័ត៌មានកម្ពុជា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងទេសចរណ៍ និងរាជបណ្ឌិត្យសភាកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង