Cctime 6monthsfree desktop
Cc times  web banner kh (2)

គម្រោងក្រុមហ៊ុនឆាយណាតាថាងនៅកម្ពុជា៖ការអភិវឌ្ឍន៍គុណភាពខ្ពស់ស្ថាបនា«ស្ពានក្នុងបេះដូង»ប្រជាជនកម្ពុជាចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ក្រោមការណែនាំនៃគំនិតផ្តួចផ្តើម "ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ" ក្រុមហ៊ុន ឆាយណា តាថាង បានជ្រើសរើសយកប្រទេសកម្ពុជា ក្នុងការប្រតិបត្តការវិនិយោគយ៉ាងស៊ីជម្រៅផ្តោតលើ ថាមពលស្អាត បច្ចេកវិទ្យាថ្មី ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការថាមពល រវាងប្រទេសចិន-កម្ពុជា បង្កើកបានជាគំរូនៃការសហការកសាងរួមគ្នា ចែករំលែករួមគ្នា ដ៏រុងរឿងឆ្លងភ្នំឆ្លងសមុទ្រ។

កាលពីឆ្នាំ២០១៣ គម្រោងខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល ភ្នំពេញ-ពោធិ៍សាត់-បាត់ដំបង ក្រុមហ៊ុនឆាយណា តាថាង វិនិយោគសាងសង់ បានចាប់ផ្តើមដាក់អោយដំណើរការ ដោយផ្គត់ផ្គង់ថាមពលដល់រាជធានីភ្នំពេញរហូតដល់ ៦០% បង្កើតបានជាផ្លូវចេញនូវ ថាមពល នៅភាគខាងលិច និង ភាគកណ្តាល លើកកម្ពស់ការអភិវឌ្ឍន៍ឧស្សាហកម្មតាមដងបណ្តោយផ្លូវនៃខ្សែបញ្ជូន ក្លាយជាម៉ាស៊ីន ជម្រុញសេដ្ឋកិច្ចក្នុងតំបន់។

នៅពេលគម្រោងវារីអគ្គីសនី ស្ទឹងអាតៃ ដំណាក់កាលដំបូងចាប់ផ្តើមដំណើរការ ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានក្នុងតំបន់ខ្វះខាតយ៉ាងធ្ងន់ធ្ងរ ក្រុមហ៊ុនឆាយណាតាថាង មិនត្រឹមតែសាងសង់គម្រោងប៉ុណ្ណោះ ថែមទាំងបានសាងសង់ស្ពាន ផ្លូវបញ្ជូនអគ្គីភ្លើងចូលភូមិ ធ្វើឱ្យភូមិតូចមួយក្លាយជាទីក្រុងពាណិជ្ជកម្មថ្មី ដែលបានក្លាយជាគម្រោងគំរូនៃគំនិតផ្តួចផ្តើម "ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ"។

គម្រោង ថាមពលខ្យល់ដែលមានកម្លាំង១៥០មេហ្គាវ៉ាត់នៅមណ្ឌលគិរី ដែលកំពុងសាងសង់ នឹងចាប់ដំណើរការនៅឆ្នាំ២០២៦ ដែលនឹងក្លាយជាគម្រោងថាមពលខ្យល់ដំបូងគេនៅកម្ពុជា។

ក្រុមហ៊ុនឆាយណាតាថាង ផ្តោតលើការដឹកនាំដោយបច្ចេកវិទ្យា លើកកម្ពស់ឌីជីថលនិយមនៃស្ថានីយ៍បញ្ជូនអគ្គិសនី អនុវត្តការត្រួតពិនិត្យដោយDrone និងការសម្អាតឧបសគ្គដោយបច្ចេកវិទ្យាឆ្លាតវៃ ដាក់ឱ្យដំណើរការម៉ាស៊ីនត្រួតពិនិត្យដោយមនុស្សយន្ត ដើម្បីបង្កើនប្រសិទ្ធភាពនិងសុវត្ថិភាព។នៅឆ្នាំ២០២៥ គម្រោងបណ្តាញអគ្គិសនីរបស់ខ្លួន ទទួលបានពានរង្វាន់បច្ចេកវិទ្យា "ស្ថានីយ៍អគ្គិសនីប្រភេទថ្មីដំបូងគេនៅកម្ពុជា"។

ក្រុមហ៊ុនឆាយណា តាថាង ក៏បានជំរុញគំរូគ្រប់គ្រងរួម "បណ្តាញទឹកស្ថានីយ៍ទាំង៥រួមបញ្ចូលគ្នា" ដើម្បីលើកកម្ពស់កម្រិតឆ្លាតវៃនៃផលិតកម្ម បង្កើតគំរូនៃការអភិវឌ្ឍន៍ថាមពលប្រកបដោយបញ្ញា។

ក្នុងវិស័យអភិវឌ្ឍន៍សមត្ថភាពបុគ្គលិកក្នុងប្រទេសកម្ពុជាវិញ ក្រុមហ៊ុនឆាយណា តាថាង ប្រកាន់យុទ្ធសាស្ត្រ "អន្តរជាតិនិយម+មូលដ្ឋាននិយម" តាមរយៈកិច្ចសហការសាកលវិទ្យាល័យ-សហគ្រាស ការបណ្តុះបណ្តាលតាមរយៈការងារជាក់ស្តែង និងរបៀបគ្រូបង្រៀនសិស្ស ដោយបានបណ្តុះបណ្តាលអ្នកបច្ចេកទេសបង្គោលកម្ពុជាចំនួន១០នាក់ និងជាមន្ត្រីគ្រប់គ្រងកម្រិតមធ្យម២នាក់។ បុគ្គលិកដែលជាជនជាតិខ្មែរ បានបង្ហាញសមត្ថភាពដ៏ល្អក្នុងការប្រកួតប្រជែងជំនាញអគ្គិសនីក្រុមហ៊ុនចិន និងទទួលពានរង្វាន់ជាច្រើនដង។ នៅខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុនឆាយណា តាថាង បានចែករំលែកបទពិសោធន៍អភិវឌ្ឍន៍សម្ថភាពបុគ្គលិកកម្ពុជាក្នុង "សន្និសីទអប់រំវិជ្ជាជីវៈពិភពលោក" ទទួលបានការទទួលស្គាល់យ៉ាងធំធេង និង ត្រូវបានជ្រើសរើសជាករណីគំរូដោយក្រសួងអប់រំចិន។

ក្នុងវិស័យវប្បធម៌វិញ ក្រុមហ៊ុនឆាយណាតាថាង បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាព "ឆ្នាំវប្បធម៌ចិន-កម្ពុជា" ដោយនៅថ្ងៃបុណ្យចូលឆ្នាំចិន បុណ្យចូលឆ្នាំខ្មែរ បុណ្យសែនព្រះខែ បុណ្យភ្ជុំបិណ្ឌជាដើម បុគ្គលិកចិន-កម្ពុជាជួបជុំគ្នាដើម្បីអបអរសាទរ ពង្រឹងការយល់ដឹងគ្នា។ ក្រុមហ៊ុនបានរៀបចំឱ្យបុគ្គលិកទស្សនាសារមន្ទីរជាតិនៅភ្នំពេញ ទស្សនាគម្រោងសហការចិន-កម្ពុជា ស្វែងយល់ពីវប្បធម៍អរូបីនៃប្រទេសចិន ដើម្បីពង្រឹងការទំនាក់ទំនងរវាងប្រជាជនទាំងពីរ។

ឈរនៅលើចំណុចចាប់ផ្តើមថ្មីនៃសហគមន៍ជោគវាសនារួមគ្នាចិន-កម្ពុជា មានគុណភាពខ្ពស់ ក្រុមហ៊ុនឆាយណាតាថាង នឹងបន្តកាន់យកភារកិច្ច និងកាតព្វកិច្ច ប្រតិបត្តិការស៊ីជម្រៅនៃថាមពលស្អាត បង្កើនការទំនាក់ទំនងវប្បធម៌ និង ប្រជាជននៃប្រទេសទាំងពីរ ដើម្បីផ្តល់ថាមពលថ្មីដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា និងបន្ថែមកំដៅថ្មីដល់កិច្ចសហការប្រទេសចិន និង កម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង