Cctime 6monthsfree desktop
Cc times  web banner kh (2)

ប្រជាពលរដ្ឋខ្មែរ ប្រមាណ ៦ពាន់នាក់ បានចូលរួមអបអរសាទរ«សង្ក្រាន្តឆ្នាំថ្មីខ្មែរ»នៅថៃ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ថៃ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ ដោយមានក្រុមការងារ ESEAប្រចាំនៅប្រទេសថៃ និងសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (អាក្រា) ព្រមទាំងសហគមន៍ខ្មែរនៅប្រទេសថៃ បានរៀបចំកម្មវិធីសង្រ្កាន្តខ្មែរនៅថៃ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ដែលមានអ្នកចូលរួមប្រមាណជាង៦ពាន់នាក់។

កម្មវិធីសង្រ្កាន្តឆ្នាំថ្មីនេះ ក្រុមការងារ បានរៀបចំទីតាំងចំនួន១២ផ្សេងគ្នាក្នុងប្រទេសថៃ ជូនប្រជាពលរដ្ឋខ្មែរដែលបន្តស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ។ ជាមួយគ្នានេះ កម្មវិធី ត្រូវបានរៀបចំទៅតាមពិធីសាសនាសំខាន់ៗដូចជា បង្សុកូល រាប់បាត្រ ស្រង់ព្រះ ពូនភ្នំខ្សាច់ ប្រគេនចង្ហាន់ព្រះសង្ឃទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ។ ក្រៅពីនេះ ក៏មានកម្មវិធីដាក់បង្ហាញស្តង់ម្ហូបអាហារខ្មែរ និងផលិតផលខ្មែរជាច្រើនប្រភេទ។

ទន្ទឹមនឹងនេះ កម្មវិធីសង្រ្កាន្ត បានផ្ដួចផ្ដើមឱ្យមានការលេងល្បែងប្រជាប្រិយដ៏សម្បូរបែបរបស់ខ្មែរដែលរួមមាន បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង និងការបង្ហាញនូវផ្ទាំងទស្សនីយភាពរបាំជូនពរ របាំត្រុដិ ការសម្តែងផ្សេងៗ ព្រមទាំងការប្រគុំតន្ត្រី និងរាំលេងកម្សាន្ត ដែលសម្តែងដោយតារាចម្រៀងនិងតារាសម្តែងល្បីៗជាច្រើនរូបមកពីប្រទេសកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង