ព័ត៌មានជាតិ

Photo 2026 02 12 09 28 29
កម្ពុជា បណ្តេញជនជាតិចិន ៣១៩នាក់ ពាក់ព័ន្ធករណីឆបោកOnline Scams
ភ្នំពេញ៖ អាជ្ញាធរកម្ពុជា សហការជាមួយស្ថានទូតចិន នាថ្ងៃទី១១ កុម្ភៈ បានបន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ៣១៩នាក់ (ស្រី០នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស
Photo 2024 02 07 15 30 52
រដ្ឋបាលរាជធានី ហាមការ«ដុតផាវ ឬបង្កសម្លេងផ្ទុះ»គ្រប់ប្រភេទ ក្នុងឱកាសបុណ្យចូលឆ្នាំចិន
ភ្នំពញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកុម្ភៈ ចេញសេចក្ដីណែនាំពីការហាមដាច់ខាតមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទ ការលែងល្បែងស៊ីសង និងការហែក្បួនតាមបែបប្រពៃណី ឬសាសនាដោយគ្មានការអនុញ្ញាត ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព
1 (13)
អង់គ្លេស សហការជាមួយអង្គការ World Vision គាំទ្រការបន្តទទួលបាន«ការអប់រំសម្រាប់កុមារ» នៅក្នុងជំរំភៀសសឹក
ដើម្បីគាំទ្រដល់ការបន្តទទួលបានការអប់រំដល់កុមារដែលរងផលប៉ះពាល់ដោយការផ្លាស់ទីលំនៅ នៅតាមព្រំដែនកម្ពុជា-ថៃ ចក្រភពអង់គ្លេស តាមរយៈស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅទីក្រុងភ្នំពេញ កំពុងធ្វើការក្នុងភាពជាដៃគូជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា
 mg 0001 (5)
គុណភាព«ខ្យល់»នៅកម្ពុជាតាមតំបន់មួយចំនួន ធ្លាក់ចុះគុណភាព រយៈពេលខ្លី តែមិនទាន់ដល់កម្រិតប្រកាសអាសន្ននោះទេ
ភ្នំពេញ៖ ក្រសួងបរិស្ថានកម្ពុជា នៅថ្ងៃទី ១១ កុម្ភៈនេះ បានចេញសេចក្តីប្រកាសព័ត៌មានពន្យ់ពីការប្រែប្រួល និងធ្លាក់ចុះនៃ« គុណភាពខ្យល់នៅកម្ពុជា» នៅតាមតំបន់ខ្លះប៉ុណ្ណោះ មិនមែននៅទូទាំងប្រទេសនោះទេ។ការធ្លាក់ចុះគុណភាពខ្យល់នៅកន្លែងទាំងនោះ
632581549 1234885982166218 3761623863010193705 n
មន្រ្តីឧទ្យានុរក្សបង្រ្កាបទីតាំង«បោះបង្គោលរបងហ៊ុមព័ទ្ធ លើដីរដ្ឋ»ខុសច្បាប់ ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ(គិរីរម្យ)
កំពង់ស្ពឺ៖ ក្រុមមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានចុះពិនិត្យទីតាំងជាក់ស្តែងនិងបានបង្រ្កាបករណីលួចបោះបង្គោលរបងហ៊ុមព័ទ្ធ លើដីរដ្ឋ ក្នុងគោលបំណងយកធ្វើជាកម្មសិទ្ធិ ដោយគ្មានការអនុញ្ញាត នៅចំណុចព្រហ្មមុខបួន ក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ(គិរីរម្យ)
Img 5761 (2)
ក្រុមអឺរ៉ុប វិនិយោគថវិកា ១០៥លានអឺរ៉ូ ដើម្បីស្តារនិងកែលម្អផ្លូវជនបទ ក្នុងខេត្តចំនួន៧ នៅកម្ពុជា
រូបភាព៖ សហភាពអឺរ៉ុបប្រចាំកម្ពុជាបាត់ដំបង៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក Igor Driesmans កាលពីថ្ងៃទី៩ ខែកុម្ភៈ បានចុះទៅពិនិត្យផ្លូវជនបទក្រាលកៅស៊ូ ដែលទើបធ្វើរួចក្នុងខេត្តបាត់ដំបង ដើម្បីមើលពីវឌ្ឍនភាពនៃគម្រោងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា
630472297 1222509436726715 2269395018304525486 n
គិតត្រឹមខែកុម្ភៈ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ៣៩,២៩%
រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូនកណ្តាល៖ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល សម្រេចបាន ៣៩,២៩% គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦។នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ប៉េង ពោធិ៍នា
Photo 2026 02 11 10 56 18
កម្ពុជា-គុយបា សម្រេចចាប់ដៃគ្នាជំរុញ កិច្ចសហការវិស័យទេសចរណ៍ និងរៀបចំ FAM Trip ទៅវិញទៅមក
រូបភាព៖ ក្រសួងទេសចរណ៍ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា-គុយបា នាថ្ងៃទី១០ កុម្ភៈ ឯកភាពចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដែលគ្រោងនឹងធ្វើឡើងក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិនៃប្រទេសគុយបានាពេលខាងមុខ និងការរៀបចំ FAM Trip
Img 5753 (2)
កូរ៉េខាងត្បូង ផ្តល់ជំនួយ ៥០ម៉ឺនដុល្លារ ដល់កម្ពុជា ដើម្បីជួយដល់កុមារ និងគ្រួសាររងផលប៉ះពាល់ដោយសារវិបត្តិព្រំដែន
ភ្នំពេញ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១០កុម្ភៈ បានប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួន ៥០០.០០០ ដុល្លារអាម៉េរិក ដល់យូនីសេហ្វប្រចាំកម្ពុជា ដើម្បីជួយដល់កុមារ និងគ្រួសារដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ។
629010168 1291064263073677 7725321832869204631 n
កម្មវិធី«ពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល» រដូវកាលទី២ នឹងចាប់ផ្តើមនៅខែមេសា ជួយដល់«ធុរកិច្ចថ្មីឌីជីថល»ពន្លឿនអាជីវកម្មទៅកាន់ទីផ្សារក្នុងនិងក្រៅប្រទេស
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នាថ្ងៃទី៩ កុម្ភៈ បានប្រកាសពីការរៀបចំកម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល រដូវកាលទី២ “Innovate Cambodia Accelerator Program Batch 2” ក្នុងខែមេសា ឆ្នាំ២០២៦
459331575 511509838348189 6948809631746914251 n
ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ធ្លាក់ចុះជិត ៤៤% មកត្រឹម ២០៩ លានដុល្លារ ក្នុងខែមករា ឆ្នាំ២០២៦
ភ្នំពេញ៖ ក្នុងខែមករា ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបានក្នុងទឹកប្រាក់ប្រមាណ ២០៩ លានដុល្លារ ធ្លាក់ចុះ ៤៣.៥% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ការធ្លាក់ចុះនេះ គឺបណ្ដាលមកពីជម្លោះព្រំដែនកម្ពុជា-ថៃ ចាប់តាំងពីចុងខែកក្កដា ឆ្នាំ២០២៥
459419042 511509395014900 4808918533245486170 n
ចិន បន្តតំណែងជាប្រទេសដែលធ្វើពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេ ដោយសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីជិត២ពាន់លានដុល្លារ ក្នុងខែមករា ឆ្នាំ២០២៦
ភ្នំពេញ៖ ប្រទេសចិន បន្តតំណែងជាប្រទេសដែលធ្វើពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេ ពោលក្នុងខែមករា ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានក្នុងទឹកប្រាក់ប្រមាណជិត២ពាន់លានដុល្លារ កើនឡើង ២២.៥% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។