681 ezgif.com resize
Swift cc time

កម្មវិធី«ពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល» រដូវកាលទី២ នឹងចាប់ផ្តើមនៅខែមេសា ជួយដល់«ធុរកិច្ចថ្មីឌីជីថល»ពន្លឿនអាជីវកម្មទៅកាន់ទីផ្សារក្នុងនិងក្រៅប្រទេស

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នាថ្ងៃទី៩ កុម្ភៈ បានប្រកាសពីការរៀបចំកម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល រដូវកាលទី២ “Innovate Cambodia Accelerator Program Batch 2” ក្នុងខែមេសា ឆ្នាំ២០២៦ ដើម្បីជំរុញនិងផ្តល់ឱកាសដល់ធុរកិច្ចថ្មីឌីជីថលទទួលបានការបណ្តុះបណ្តាលពន្លឿនអាជីវកម្ម អភិវឌ្ឍផលិតផលឌីជីថល និងពង្រីកខ្លួនទៅកាន់ទីផ្សារក្នុងតំបន់ ក៏ដូចជាឱកាសចាប់យកវិនិយោគទុនពីក្នុងនិងក្រៅប្រទេស។

បើតាមក្រសួងប្រៃសណីយ៍ បានសហការជាមួយមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play កម្ពុជា និងមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP Technology Center (ATC) នឹងរៀបចំកម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល រដូវកាលទី២ “Innovate Cambodia Accelerator Program Batch 2” ក្នុងខែមេសា ឆ្នាំ២០២៦។

ទន្ទឹមនឹងនេះ ភាពជោគជ័យនៃកម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល រដូវកាលទី១ “Innovate Cambodia Accelerator Program Batch 1” គឺជាចំណុចដ៏សំខាន់នៅក្នុងជំហានវិវត្តជាវិជ្ជមានរបស់ធុរកិច្ចថ្មីឌីជីថលកម្ពុជា ដោយបានផ្សារភ្ជាប់ស្ថាបនិកធុរកិច្ចថ្មីក្នុងស្រុកទៅកាន់គ្រូបង្វឹក ក្រុមហ៊ុន និងអ្នកវិនិយោគអន្តរជាតិ តាមរយៈបណ្តាញ និងដៃគូសហការអន្តរជាតិនានា។

កម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលនេះ នឹងបើកជូនធុរកិច្ចថ្មីឌីជីថលទាំងអស់ ចុះឈ្មោះចូលរួមចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ ធុរកិច្ចថ្មីឌីជីថលទាំងអស់ដែលមានចំណាប់អារម្មណ៍ចូលរួមកម្មវិធីនេះ សូមដាក់ពាក្យសើ្នសុំតាមរយៈតំណរភ្ជាប់ https://go.gov.kh/mptc/pnp-icap។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកអ៊ីមែល [email protected] ឬទូរសព្ទលេខ ០៩៦ ២៥៧ ០៥១៥ / ០៨៧ ៩៣០ ៥០១៕

Khcct banner

អត្ថបទទាក់ទង