ព័ត៌មានជាតិ

Photo 2026 01 28 15 09 31
រដ្ឋបាលស្រុកស្ទឹងហាវ ចុះវាយកម្ទេចផែថ្មរឹងមាំ សាងសង់រំលោភយកដីឆ្នេរ ខណៈម្ចាស់មិនព្រមរុះរើ
ព្រះសីហនុ៖ រដ្ឋបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅថ្ងៃទី២៧មករា បានចុះវាយកម្ទេចផែថ្មរឹងមាំ និងសម្ភារៈផ្សេងៗ ដែលសាងសង់រំលោភយកដីឆ្នេរ បន្ទាប់ពីរដ្ឋបាលស្រុកស្ទឹងហាវ បានជូនដំណឹងឲ្យម្ចាស់ភោជនីយដ្ឋាន BEACH HOUSE រុះរើស្ពាន និងសំណង់ពាក់ព័ន្ធជាបន្ទាន់
Photo 2026 01 28 15 36 50
ក្រសួងសាធារណការ ប្រជុំពិនិត្យគម្រោងសាងសង់ស្ពានភ្ជាប់ពី «កោះនរា-ក្រុងអរិយក្សត្រ»
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី ២៨ ខែមករានេះ ដឹកនាំកិច្ចប្រជុំពិនិត្យ និង ពិភាក្សាលើគម្រោងសិក្សា និងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីកោះនរា រាជធានីភ្នំពេញ ទៅក្រុងរណបមេគង្គឃី (Koh Norea - Mekong Quay) នៃក្រុងអរិយក្សត្រ
Img 5164 (2)
អាជ្ញាធរមីនកម្ពុជា៖ NPA ជាមួយកម្ពុជា ជាដៃគូ ឆ្លុះបញ្ចាំងពីទំនុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តរួមផ្នែកមនុស្សធម៌
ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ វាយតម្លៃខ្ពស់ចំពោះភាពដៃគូយូរអង្វែងរបស់ NPA ជាមួយកម្ពុជា ដែលភាពជាដៃគូនេះ បានឆ្លុះបញ្ចាំងពីទំនុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តរួមផ្នែកមនុស្សធម៌
624219634 1385522460037915 967924853424635066 n
កម្ពុជាអាចគ្រប់គ្រង់លើការ«បង្កាត់ពូជ និងហ្វឹកហ្វឺនជំនាញសុនខ»ដោះមីនទាំងស្រុង ក្រោយពឹងបរទេសជាង២០ឆ្នាំ
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC) នៅថ្ងៃទី២៨ ខែមករានេះ បានបញ្ជាក់ថា កាលពីជាង២០ឆ្នាំមុន កម្មវិធីសុនខបានពឹងផ្អែកលេីបរទេសជួយគាំទ្របច្ចេកទេសទាំងស្រុង១០០ភាគរយ ប៉ុន្តែបច្ចុប្បន្នកាលនេះ កម្ពុជា(អង្គភាពCMAC)
Royal king 2024 01 696x499
«មន្រ្តីរាជការ ២៣០នាក់» របស់ក្រសួង ស្ថាប័ន២៧ ត្រូវបានដាក់ឲ្យចូលនិវត្តន៍
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ឲ្យមន្ដ្រីរាជការ ចំនួន ២៣០នាក់ របស់ក្រសួង ស្ថាប័ន ចំនួន២៧ ចូលនិវត្តន៍តាមអាយុកំណត់៕
Photo 2026 01 26 16 17 21 (2)
ពលករ និងពលរដ្ឋ ជាង២ពាន់នាក់ចូលរួមនិងទទួលបាន«ការងារ»ក្នុងវេទិកាការងារនៅខេត្តបន្ទាយមានជ័យ និងបាត់ដំបង
ភ្នំពេញ៖ អតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋសរុបប្រមាណជាង ២ពាន់នាក់ នាថ្ងៃទី២៤-២៥ ខែមករា ឆ្នាំ២០២៦ បានចូលរួមនិងទទួលបានការងារពីវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានធ្វើឡើងនៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។
Image (65)
ព្រឹត្តិការណ៍បុណ្យបង្ហើរ«ខ្លែងឯកខ្មែរ និងខ្លែងសេរី» លើកទី២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០-២២ កុម្ភៈ
សៀមរាប៖ ព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី លើកទី២ ខេត្តសៀមរាប ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីចូលរួមថែរក្សាសម្បត្តិវប្បធម៌ អរិយធម៌ ទាក់ទាញភ្ញៀវទេសចរជាតិ
Dsc00632
សិស្សានុសិស្សប្រមាណ ៣០ម៉ឺននាក់តាមរយៈប្រព័ន្ធគាំពារសង្គម កំពុងទទួលបានការផ្ដល់អាហារពេលព្រឹកដោយប្រើប្រាស់កសិផលក្នុងសហគមន៍
ភ្នំពេញ៖ សិស្សានុសិស្សចំនួនប្រមាណ ៣០ម៉ឺននាក់ បាននិងកំពុងទទួលបានការផ្ដល់អាហារពេលព្រឹក តាមរយៈប្រព័ន្ធគាំពារសង្គម។ គិតត្រឹមដើមឆ្នាំ ២០២៦នេះ កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ បាននិងកំពុងអនុវត្តតាមសាលារៀនគោលដៅចំនួន ១ ១១៤
Photo 2026 01 28 10 38 20
ក្រសួងការងារ និងអង្គការ UNESCO ប្ដេជ្ញាពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីកសាងកម្លាំងពលកម្មឱ្យមានជំនាញ និងផលិតភាពខ្ពស់
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែមករា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Flavio Bonetti តំណាងអង្គការយូណេស្កូ (UNESCO) ថ្មីប្រចាំកម្ពុជា
Photo 2026 01 28 08 22 25
ក្រសួងទេសចរណ៍ ចុះMoUជាមួយក្រសួងធម្មការនិងសាសនា សម្រេចឱ្យបាននូវកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍទេសចរណ៍សាសនា
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយក្រសួងធម្មការនិងសាសនា ដើម្បីជាសក្ខីភាពមួយ បង្ហាញពីស្មារតីសហការយ៉ាងជិតស្និទ្ធ និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីសម្រេចឱ្យបាននូវកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍ទេសចរណ៍សាសនា។លោក ហួត ហាក់
622814735 1222375600083923 6705367680287161069 n
«អាជីវកម្មខ្សាច់»១កន្លែង ត្រូវផ្អាកបណ្តោះអាសន្ន ក្រោយសង្ស័យបង្កផលប៉ះពាល់ស្ទឹងព្រែកកំពង់សោម
កោះកុង៖ ក្រសួងបរិស្ថាន សម្រេចឱ្យទីតាំងអាជីវកម្មខ្សាច់១កន្លែង ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ដែលអាចបង្កផលប៉ះពាល់ដល់ធនធានធម្មជាតិ នៃស្ទឹងព្រែកកំពង់សោម ធ្វើការផ្អាកសកម្មភាពអាជិវកម្មជាបណ្តោះអាសន្ន និងត្រូវរៀបចំការវាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង ឱ្យហើយជាមុន
0094
អ្នកជំនាញ យល់ឃើញថា«ហ្វីលីពីន»ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន នៅតែបន្តអនុវត្តច្បាប់អន្តរជាតិ ចំពោះការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ