681 ezgif.com resize
Swift cc time

ទីក្រុងនរា ប្រារព្ធទិវានារីអន្តរជាតិ ជាមួយនឹងការហាត់ Pilates ដោយឥតគិតថ្លៃ

សង្គម
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ភ្នំពេញ៖ ទីក្រុងនរា រួមជាមួយ Mobi Pilates Academy កាលពីថ្ងៃទី៨ ខែមីនា កន្លងទៅនេះ បានប្រារព្ធទិវានារីអន្តរជាតិ ជាមួយនឹងការហាត់ Pilates ជាសហគមន៍ដោយឥតគិតថ្លៃ តាមបណ្តោយដងទន្លេមេគង្គ។ ព្រឹត្តិការណ៍នេះធ្វើឡើងក្រោមប្រធានបទ «អបអរសាទរស្ត្រីក្នុងចលនា» ដោយបានប្រមូលផ្តុំអ្នកចូលរួមជាង ១៥០ នាក់ សម្រាប់វគ្គហាត់ដែលដឹកនាំដោយគ្រូបង្វឹកដែលមានបទពិសោធន៍អន្តរជាតិ គឺអ្នកនាង Melody មកពី Mobi Pilates Academy។

អ្នកចូលរួមក៏បានរីករាយជាមួយ Matcha ឥតគិតថ្លៃពីហាងកាហ្វេក្នុងស្រុក SIP HOUSE នៅពេលចុះឈ្មោះ និងបិទបញ្ចប់ព្រឹត្តិការណ៍នេះជាមួយនឹងនំអបអរសាទរពី Green Bakery។

អ្នកនាង Melody គ្រូបង្វឹក Pilates បានលើកឡើងថា «Pilates មិនមែនគ្រាន់តែជាការហាត់ចលនារាងកាយប៉ុណ្ណោះទេ តែវាក៏ជាការហ្វឹកហាត់ផ្លូវចិត្ត ខួរក្បាល និងអារម្មណ៍ឱ្យកាន់តែរស់រវើកផងដែរ។ តាមរយៈការរៀបចំវគ្គហាត់ប្រាណនេះនៅទីក្រុងនរា យើងសង្ឃឹមថានឹងលើកទឹកចិត្តយុវជនឱ្យផ្តោតលើសុខភាពរបស់ពួកគេ និងយល់ដឹងពីរបៀបដែលចលនាអាចបង្កើនការយល់ដឹងអំពីរាងកាយ»។

គំនិតផ្តួចផ្តើមនេះ បង្ហាញពីការរីកចម្រើនរបស់ទីក្រុងនរា ក្នុងនាមជាគោលដៅសុខុមាលភាពដ៏រស់រវើកបំផុតមួយក្នុងរាជធានីភ្នំពេញ។ ផ្លូវដើរតាមដងទន្លេប្រវែង ៤ គីឡូម៉ែត្ររបស់ទីក្រុងនរា អនុញ្ញាតឱ្យអ្នករស់នៅ និងអ្នកទស្សនា រីករាយនឹងការដើរកម្សាន្តពេលល្ងាច ឬរត់ហាត់ប្រាណតាមបណ្តោយដងទន្លេមេគង្គ។

ព្រឹត្តិការណ៍នេះត្រូវបានគាំទ្រដោយ ក្រុមហ៊ុន OCIC, Diamond Bay Garden, ធនាគារ កាណាឌីយ៉ា, ទឹកបរិសុទ្ធ ហាយ ធិច (Hi-Tech), American University of Phnom Penh (AUPP), ក្រុមហ៊ុនធានារ៉ាប់រង តារា អ៊ិនសូរិន (Dara Insurance), និង ANISE FLOWER BOUTIQUE។

គួរជម្រាបជូនថា ទីក្រុងនរា ទាក់ទាញអ្នកទស្សនាពី ៤,០០០ ទៅ ៧,០០០ នាក់ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ និងរហូតដល់ ១៥,០០០ នាក់នៅចុងសប្តាហ៍ ដែលធ្វើឱ្យតំបន់នេះក្លាយជាមជ្ឈមណ្ឌលដ៏រស់រវើកសម្រាប់អ្នករស់នៅក្នុងទីក្រុង។

ការអភិវឌ្ឍនេះផ្តល់ជូននូវបទពិសោធន៍ភោជនីយដ្ឋាន និងរបៀបរស់នៅចម្រុះ ចាប់ពី Brown Coffee, Coffee Corner និង Uraetei Lite Japan BBQ រហូតដល់ឧទ្យានបៃតងដូចជា Coconut Park Koh Norea, Norea Parkway និង Riverlight៕

Khcct banner

អត្ថបទទាក់ទង