681 ezgif.com resize
Swift cc time

អាជ្ញាធរជាតិអប្សរា ពង្រឹងលើទម្រង់នៃការថតរូបភាព និងវីដេអូផ្សព្វផ្សាយនានា របស់ពលរដ្ឋ នៅក្នុងរមណីយដ្ឋានអង្គរ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

សៀមរាប៖ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី៩ មីនា បានប្រកាសពង្រឹងលើទម្រង់នៃការថតរូបភាព ដោយអាជ្ញាធរជាតិអប្សរា ដែលមានក្រុមការងារភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្តាប់ធ្នាប់ អាចនឹងស្នើសុំត្រួតពិនិត្យ និងសួរនាំទៅលើទម្រង់នៃការថតមួយចំនួន ដែលអាចប៉ះពាល់ដូចជា ទង្វើខុសពីក្រមប្រតិបត្តិអង្គរ ការថតសម្តែង ការស្លៀកសម្លៀកបំពាក់ដែលខុសឆ្គងខ្លាំង នឹងទីតាំងបេតិកភណ្ឌ ការដើរបង្ហាញម៉ូតជាដើម។

កន្លងមក ពាក់ព័ន្ធនឹងសេវាកម្មថតវីដេអូ ឬរូបភាពសន្លឹកនៅក្នុងរមណីយដ្ឋានអង្គរ ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរាសង្កេតឃើញថា ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបានចូលរួមអនុវត្តបានល្អប្រសើរក្នុងស្មារតី អភិរក្ស និងលើកតម្លៃបេតិកភណ្ឌ និងវប្បធម៌ជាតិ។ប៉ុន្តែ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាក៏បានសម្គាល់ឃើញ នៅមានចំណុចខ្វះចន្លោះមួយចំនួន ដែលអាចបង្កផលប៉ះពាល់ទៅដល់សង្គម បេតិកភណ្ឌ និងវប្បធម៌ជាតិ ដ៏ល្អផូរផង់ផងដែរ។

ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា ដែលមានក្រុមការងារភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្តាប់ធ្នាប់ អាចនឹងស្នើសុំត្រួតពិនិត្យ និងសួរនាំទៅលើទម្រង់នៃការថតមួយចំនួន ដែលអាចប៉ះពាល់ដូចបានបញ្ជាក់ជូន ខាងលើ ជាអាទិ៍មានដូចជា ទង្វើខុសពីក្រមប្រតិបត្តិអង្គរ ការថតសម្តែង ការស្លៀកសម្លៀកបំពាក់ដែលខុសឆ្គងខ្លាំង នឹងទីតាំងបេតិកភណ្ឌ ការដើរបង្ហាញម៉ូត និងការបញ្ចេញសកម្មភាពដែលឆ្គាំឆ្គង និងមិនសមស្រប ការថតផ្សាយ ផលិតផលមិនមានការអនុញ្ញាត ក៏ដូចជាកាយវិការប្រមូលផ្តុំណាមួយ និងការថតដែលអាចរំខានដល់ការទស្សនា របស់ភ្ញៀវជាតិ/អន្តរជាតិ និងការគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈ ជាដើម៕

Khcct banner

អត្ថបទទាក់ទង