681 ezgif.com resize
Swift cc time

ក្រសួងទេសចរណ៍ នឹងរៀបចំព្រឹត្តិការណ៍«បុណ្យទន្លេ»រយៈពេល៣ថ្ងៃ ក្នុងខេត្តក្រចេះ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ក្រចេះ៖ ក្រសួងទេសចរណ៍ នឹងរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយមាត់ទន្លេខេត្តក្រចេះ ក្រោមប្រធានបទ«ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»។ការរៀបចំនេះ ក្រោយពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦ រួមជាមួយលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំងប្រារព្ធព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅតាមបណ្តោយមាត់ទន្លេខេត្តក្រចេះ នៅថ្ងៃទី ៧ ខែមីនា។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ព្រឹត្តិការណ៍បុណ្យទន្លេ គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តជាប់ដងទន្លេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏អាចចូលរួមកម្សាន្តជាមួយសកម្មភាពជាច្រើន ដូចជា ការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ការសម្តែងសិល្បៈវប្បធម៌ប្រពៃណី កីឡា និងកម្មវិធីកម្សាន្តជាច្រើនទៀត ពោលគឺព្រឹត្តិការណ៍នេះ ជាវេទិកាសំខាន់មួយសម្រាប់ផ្សព្វផ្សាយសម្រស់ទេសភាព និងសក្តានុពលទេសចរណ៍របស់ខេត្តក្រចេះ ឱ្យកាន់តែទូលំទូលាយ៕


Khcct banner

អត្ថបទទាក់ទង