681 ezgif.com resize
Swift cc time

ក្រសួងពាណិជ្ជកម្ម បន្តណែនាំឱ្យម្ចាស់ស្ថានីយ និងដេប៉ូ ប្រេចគោរពតាមតម្លៃរបស់ក្រសួង និងព្រមានប្រើវិធានការច្បាប់បើសិនឆ្លៀតឱកាសកេងប្រវ័ញ្ច

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៩ មីនា បានប្រកាសដាក់ចេញនូវសេចក្តីណែនាំការទិញ-លក់ប្រេងឥន្ទនៈ នៅតាមបណ្តាស្ថានីយ និង ដេប៉ូ ដើម្បីធានាបាន ចំពោះបុគ្គលខិលខូចឆ្លៀតឱកាស កេងប្រវ័ញ្ច ដំឡើងថ្លៃដែលបង្កផលប៉ះពាល់ដល់សាធារណៈ។ជាមួយគ្នានោះ ក្រសួងបានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះម្ចាស់ការ៉ាស់ណា មិនគោរពតាមសេចក្តីណែនាំរបស់ក្រសួង។

ក្នុងពេលដែលវិបត្តិប្រេងឡើងថ្លៃដោយសារសង្គ្រាម ក្រសួងពាណិជ្ជកម្មកម្ពុជា បានចេញការណែនាំបន្ថែមឱ្យម្ចាស់ស្ថានីយ និងដេប៉ូ ត្រូវលក់តាមតម្លៃ តាមការដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម ហើយត្រូវធានាសុក្រឹតភាពនៃគុណភាព និង បរិមាណប្រេងឥន្ធនៈ ធានាតម្លាភាពជូនអតិថិជន។

ចំពោះស្ថានីយ និងដេប៉ូដែលមានបំណងផ្អាកដំណើរការជាបណ្តោះអាសន្ន៖ ត្រូវអនុវត្តតាមនីតិវិធីនៃការផ្អាកជាបណ្តោះអាសន្ន របស់ស្ថាប័នមានសមត្ថកិច្ច ទើបអាចផ្អាកការលក់ចែក ចាយរបស់ខ្លួនបាន។ ចំពោះស្ថានីយ និងដេប៉ូ បានទទួលការវាយតម្លៃថាអាចដំណើរការឡើងវិញបាននោះ ត្រូវសហការ ជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីបំពេញនីតិវិធីបើកដំណើរការ។ ក្នុងករណីដែលរកឃើញថា បានប្រព្រឹត្តខុសនឹងសេចក្តីណែនាំនេះ ស្ថាប័នមានសមត្ថកិច្ចនឹងបន្តអនុវត្តនីតិវិធី នៃច្បាប់ជាធរមាន។

បន្ថែមពីនេះ ត្រូវផ្តល់អាទិភាពក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់៖ សេវាសាធារណៈចាំបាច់ដូចជា រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ និងរថយន្តបម្រើសេវាសាធារណៈ ។ល។ ប្រជាកសិករ បុគ្គលពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្ម និងភស្តុភារកម្ម ដែលមានតម្រូវការចម្បងក្នុងការរក្សា ដំណើរការចាំបាច់នៃសេដ្ឋកិច្ច-ពាណិជ្ជកម្ម៕

Khcct banner

អត្ថបទទាក់ទង