681 ezgif.com resize
Swift cc time

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត«កីឡាវ៉ូវីណាម»ជ្រើសរើសជើងឯកអាស៊ី លើកទី៦ ឆ្នាំ២០២៦ នាខែវិច្ឆិកា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឲ្យសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ី លើកទី៦ (6th Asian Vovinam Championships) ឆ្នាំ២០២៦ នាខែវិច្ឆិកា។

យោងតាមសេចក្តីប្រកាសរបស់ទីស្តីការគណៈរដ្ឋមន្រ្តីបានបញ្ជាក់ថា រាជរដ្ឋាភិបាល បានឯកភាពជាគោលការណ៍ឱ្យសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា រៀបចំការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកអាស៊ី លើកទី៦ ឆ្នាំ២០២៦ (The 6th Asian Vovinam Championships in 2026) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងវិមានពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

សូមជម្រាបថា សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ទទួលរ៉ាប់រងលើការចំណាយទាំងស្រុងក្នុងការរៀបចំប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកអាស៊ី លើកទី៦ ឆ្នាំ២០២៦៕


Khcct banner

អត្ថបទទាក់ទង