ក្រុមហ៊ុន២ចាយទុនវិនិយោគ២០លានដុល្លារបង្កើតរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង
ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន២ដែលមានទុនវិនិយោគសរុបចំនួន២០លានដុល្លារ ដើម្បីវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង