Smart saver cctime web bannertif

កម្ពុជាប្រមូលពន្ធបានប្រមាណជិត២ពាន់លានដុល្លារក្នុងរយៈពេល៥ខែឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ អគ្គនាយកដ្ឋានពន្ធដារ)

ភ្នំពេញ៖ សរុបរយៈពេល ៥ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៧ ៣៨៩,០៨ ប៊ីលានរៀល (ប្រមាណជា១ ៨២៦,៦៩ លានដុល្លារ) ស្មើនឹង ៥១,១៤% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ។

របាយការណ៍បញ្ជាក់ថា ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបង្ហាញថាក្នុងខែឧសភា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនា យកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៩៥៥,៣៧ ប៊ីលានរៀល (ប្រមាណជា២៣៥,៨៩ លានដុល្លារ) ស្មើនឹង ៦,៦០% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា តាមរយៈស្ថានភាពនៃចំណូលពន្ធសម្រាប់រយៈពេល៥ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដាររំពឹងថាការអនុវត្តការងារគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២៣ អាចនឹងសម្រេចគ្រប់តាមផែនការច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ចំនួន ១៤ ៦៤៥,៣៨ ប៊ីលានរៀល (ប្រមាណជា ៣ ៥៧១,៦៩ដុល្លារ)។

ចំពោះចំណូលពន្ធពីប្រតិបត្តិពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក(E-Commerce) ក្នុងខែឧសភា ឆ្នាំ២០២៣ ទទួលបាន ២៣,០៩ ប៊ីលានរៀល (ប្រមាណជា ៥,៧០ លានដុល្លារ) និងសម្រាប់រយៈពេល៥ខែ ឆ្នាំ២០២៣ ទទួលបាន ១៣១,៦៦ ប៊ីលានរៀល (ប្រមាណជា ៣២,៥១ លានដុល្លារ)។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង