681 ezgif.com resize
Swift cc time

ក្រសួងអប់រំរៀបចំ«ពិពណ៌ជំនាញនិងសាកលវិទ្យាល័យ»ដើម្បីពង្រឹងរើសជំនាញរបស់សិស្ស

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាពដោយ Sala Enrollment

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំ អំពីពិពណ៌ ជំនាញនិង សាកលវិទ្យាល័យតាមអនឡាញ ដែលមានរយៈពេល៤ម៉ោង តាមរយៈកម្មវិធី Zoom។ កម្មវិធីនេះអាចឲ្យសិស្ស និងនិស្សិត ស្វែងយល់ពីជំនាញសិក្សា និងសាកលវិទ្យាល័យនៅក្នុងប្រទេស កម្ពុជា។ កម្មវិធីនេះធ្វើឡើងនាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ បានគូសបញ្ជាក់ថា ពិពណ៌អនឡាញនេះនឹង បង្កើតឡើងដើម្បី នាំយកនូវព័ត៌មានអំពីមុខជំនាញសិក្សា ចែករំលែកបទ ពិសោធន៍ក្នុងការជ្រើសរើសជំនាញ និងអនុញ្ញាតឲ្យប្អូនៗធ្វើការសាកសួរទៅកាន់អ្នកជំនាញ ដែលជាសាកលវិទ្យាល័យដៃគូររបស់យើង។

បើតាមក្រសួង សិស្សានុសិស្ស ដែលចូលរួម និងមានឱកាសទទួលបាន អាហារូបករណ៍ និងការបញ្ចុះតម្លៃពី៥ទៅ៣០%ពីសាកលវិទ្យាល័យដែលជាដៃគូរផងដែរ៕

រូបភាពដោយ Sala Enrollment


Khcct banner

អត្ថបទទាក់ទង